Breaking News
Loading...
Sunday, September 22, 2013

ក្មេងប្រុសសិស្សវិទ្យាល័យម្នាក់ ជាប់គុកមួយជីវិត ព្រោះតែរំលោភសម្លាប់ ក្មេងស្រី ៩ឆ្នាំម្នាក់ យ៉ាងព្រៃផ្សៃ!


យោងទៅតាមប្រភព ពីសារព័ត៌មាន ឆាយណាដេលី របស់ចិន ដែលបានចុះផ្សាយ កាលពីពេលម្សិលមិញនេះ បានឲ្យដឹងថា មានករណីឃាតកម្ម ដ៏គួរអោយរន្ធត់មួយ បានកើតឡើង នៅឯទីក្រុង Taiyuan ភាគខាងជើង ខេត្តសានស៊ី ប្រទេសចិន បណ្តាលឲ្យ ក្មេងស្រី អាយុ ៩ឆ្នាំ ម្នាក់ ស្លាប់បាត់បង់ជីវិត យ៉ាងគួរឲ្យអាណិតអាសូរ ជាទីបំផុត។

ជនល្មើស ដែលបានសម្លាប់ក្មេងស្រីរងគ្រោះនេះ គឺជាសិស្សវិទ្យាល័យម្នាក់ មានឈ្មោះថា លីយ៊ូ បានប្រព្រឹត្តបទល្មើស ដ៏គួរឲ្យស្អប់ខ្ពើមបំផុតមួយ កាលពីខែ ធ្នូ ឆ្នាំ ២០១២ ហើយនៅពេលនេះ តុលាការបានសំរេច កាត់ទោសជនល្មើសរូបនេះ អោយជាប់គុក អស់មួយជីវិត។ ប្រភពព័ត៌មានដដែល បានឲ្យដឹងថា ជនល្មើសបានចាប់ពង្រត់ ក្មេងស្រីរងគ្រោះ ហើយបានចាប់រំលោភ មុនពេល ជនល្មើស វាយដំនាង រហូតដល់ ស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធម៌។ យ៉ាងណាមិញ ១០ថ្ងៃ ក្រោយមក ជនល្មើស បានសំរេចចិត្តចូលខ្លួន អោយប៉ូលីស ចាប់ដោយខ្លួនឯង តែម្តង។ ទោះជាយ៉ាងណា តាមការលើកឡើងពីតុលាការ បានឲ្យដឹងថា នេះជាបទឧក្រិដ្ឋមួយ ដ៏គួរឲ្យស្អប់ខ្ពើមជាទីបំផុត ដែលមិនអាចលើកលែង អោយបាននោះទេ។

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះករណីនេះ?

 

ដោយ សី

ខ្មែរឡូត 

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Quick Message
Press Esc to close
Copyright © 2013 Hotnews7 - Demo All Right Reserved