Breaking News
Loading...
Thursday, September 19, 2013

ម្តាយអប្រិយ ទុកកូនស្រី ២នាក់ក្នុងផ្ទះចោល រហូតដាច់ពោះស្លាប់ រួចពីទោសប្រហារជីវិត ព្រោះមានផ្ទៃពោះ!


យោងតាមប្រភពព័ត៌មានរបស់ចិន បានឲ្យដឹងថា ស្រ្តីវ័យក្មេងម្នាក់ ត្រូវបានតុលាការ កាត់ទោស អោយជាប់គុក អស់មួយជីវិត ក្រោយពីនាង មានចេតនាធ្វើអោយ កូនស្រីរបស់នាង ២នាក់ ស្លាប់បាត់បង់ជីវិត ដោយការអត់ឃ្លាន យ៉ាងគួរអោយអាណិត ជាទីបំផុត។

ក្មេងស្រីតូចៗ ២នាក់ ត្រូវបានម្តាយរបស់ខ្លួន ចាក់ទ្វារនិងបង្អួច ជាប់នៅខាងក្នុងផ្ទះ ដែលស្ថិតនៅក្នុងទីក្រុង ណានជីង ខេត្ត ចៀងស៊ូ ប្រទេសចិន ហើយដោយសារតែ ការអត់ឃ្លាន គ្មានអ្វីញ៉ាំនោះ ពួកនាងក៏បានស្លាប់ ទាំងពីរនាក់។ ប្រភពព័ត៌មាន បានឲ្យដឹងទៀតថា ស្រ្តីជាម្តាយ អាយុ ២២ឆ្នាំ រូបនេះ មានឈ្មោះ Yue Yan ជាជនញៀនថ្នាំម្នាក់ ហើយមិនសូវជាយកចិត្តទុកដាក់ មើលថែទាំកូនៗ របស់ខ្លួន នោះទេ។ យ៉ាងណាមិញ បើតាមច្បាប់ របស់ប្រទេសចិន នាងត្រូវកាត់ទោសប្រហារជីវិត ប៉ុន្តែ ដោយសារតែនាង មានផ្ទៃពោះ ទើបអាចរួចផុតពីសេចក្តីស្លាប់ ហើយត្រូវជាប់គុក អស់មួយជីវិតវិញ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?



ដោយ សី

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Quick Message
Press Esc to close
Copyright © 2013 Hotnews7 - Demo All Right Reserved