Breaking News
Loading...
Saturday, September 28, 2013

ប្រទេសហ្វីលីពីនគ្រងតំណែងបវកញ្ញាចក្រវាឆ្នាំ២០១៣


ក្រោយពីឆ្លងកាត់ការប្រលងអស់រយៈពេលជិតមួយខែមក ជ័យលាភីបវកញ្ញា ចក្រវាឆ្នាំ២០១៣បានរកឃើញ ហើយកាល ពីយប់មិញ។ ការប្រលងបវកញ្ញាចក្រ វា ឆ្នាំ២០១៣នេះ បានធ្វើឡើងនៅក្នុងទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី កាលពី យប់ម្សិលមិញនេះ មានបេក្ខនារីចំនួន១២៧នាក់មកពីជុំវិញ ពិភពលោក ដែលបានចូលរួមប្រលងបវកញ្ញាចក្រវាឆ្នាំ២០១៣ ហើយជ័យលាភីលេខ១គ្រងតំណែងបវកញ្ញាចក្រវាឆ្នាំចាស់ បានទៅលើនាង Megan Lynne Young អាយុ២៣ឆ្នាំមកពី ប្រទេស ហ្វីលីពីន (កាលពីឆ្នាំមុខ បវកញ្ញាចក្រ បានលើ ប្រទេសចិន ឈ្មោះ Wenxia Yu) ហើយបវកញ្ញាចក្រវាដែល មានសំរស់ស្រស់ស្អាតជាងគេទាំង៥បានលើប្រទេសហ្វីលីពីន ប្រេស៊ីល បារាំង ហ្គាណា និងអេស្ប៉ាញ។ ក្រៅពីគ្រងតំណែងបវកញ្ញាចក្រវាឆ្នាំ២០១៣ហើយ នាង Megan ក៏បានឈ្នះពាន់រង្វាន់មួយចំនួនផងដែរដូចជា ”Best in Fashion Runway”, ”Miss Sports by FILA”, ”Miss Bold and Glamorous by Revlon”, ”Miss Olay”, ”Miss World Laguna”, ”Miss Bench Body”.

Khmer-note

Megan-Young-crowned-Miss-World-Philippines-2013

FinalistsMeganYoung3megan-young-rogue-10

Megan+Young+Metro03_large

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Quick Message
Press Esc to close
Copyright © 2013 Hotnews7 - Demo All Right Reserved