Breaking News
Loading...
Thursday, September 26, 2013

លែង​លះ​គ្នា​ជិត​ ១ឆ្នាំ​ អតីតប្តី​កាប់ទៅលើអតីតប្រពន្ធ​រងរបួសធ្ងន់ ដោយ​សារ​​និយាយ​គ្នា​មិន​ស្តាប់


ខេត្តព្រះសីហនុ ៖ ស្ត្រីម្នាក់ត្រូវបានសាច់ញាតិដឹក ទៅកាន់មន្ទីរពេទ្យបង្អែកចំការចេក ក្រុងព្រះសីហនុ ដើម្បីជួយសង្គ្រោះបន្ទាន់ បន្ទាប់ពីត្រូវបានអតីតប្តីកាប់មួយកាំបិត បុ័ងតោចំពីលើក្បាល បណ្តាលឲ្យហូរឈាមស្រោចពេញខ្លួន ដែលហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី២៦ កញ្ញា ២០១៣ នៅចំណុចក្រុមទី៣៥ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។

លោកអនុសេនីយ៍ទោ លឹម ស៊ន នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ១ បានឲ្យដឹងថា ជនសង្ស័យដែលអះអាងថា ជាអតីតប្តីស្ត្រីរងគ្រោះមានឈ្មោះ ឈន សុផានិត អាយុ ២៨ឆ្នាំ មានទីលំនៅក្រុមទី៣៥ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ មុខរបរកម្មករទូកនេសាទ បានធ្វើសកម្មភាពកាប់ទៅលើស្ត្រី ដែលអះអាងជាអតីតប្រពន្ធ ១កាំបិតបុ័ងតោ បណ្តាលឲ្យរងរបួសធ្ងន់ និងកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ បង្អែកចំការចេកក្រុង ។

ចំណែកស្ត្រីរងគ្រោះឈ្មោះ ចេង លេង អាយុ ២៤ឆ្នាំ មានទីលំនៅក្រុមទី៣៥ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ មានស្រុកកំណើតនៅខេត្តព្រៃវែង ។ ស្ត្រីរងគ្រោះ បាននិយាយឲ្យដឹងថា រូបនាង និងបុរសជាប់សង្ស័យ ធ្លាប់ជាប្រពន្ធប្តីនឹងគ្នា ប៉ុន្តែ បានលែងលះគ្នាជិត ១ឆ្នាំ មកហើយ ហើយនៅថ្ងៃកើតហេតុអតីតប្តីរូបនោះ បានហាមនាងមិនឲ្យដើរលេងផ្ទះមិត្តភ័ក្តិ ខណៈនោះ រូបនាងបានលាមិត្តភ័ក្តិត្រលប់មកផ្ទះវិញ ក៏ត្រូវបានអតីតប្តីកំណាចកាប់ ១កាំបិតប៉័ងតោ ហូរឈាមស្រោចខ្លួនតែម្តង ។

ដោយឡែក បើយោងតាមចម្លើយជនជាប់សង្ស័យ បានអះអាងថា មូលហេតុដែលបង្កឲ្យរូបគាត់កាប់ ទៅលើអតីតប្រពន្ធរូបនោះ ក៏ព្រោះតែរូបគេខឹងនារីរងគ្រោះ និយាយមិនស្តាប់ ដើរទៅដេកផ្ទះមិត្តភ័ក្តិជារៀងរាល់ថ្ងៃ ៕







0 comments:

Post a Comment

Quick Message
Press Esc to close
Copyright © 2013 Hotnews7 - Demo All Right Reserved