Breaking News
Loading...
Monday, September 30, 2013

១៩នាក់ស្លាប់ ជិត៦០០នាក់រងរបួស ដោយសារត្រូវសត្វឪម៉ាល់ទិច (មានវីដេអូ)


យោងតាមប្រភពព័ត៌មានពី ITN បានឲ្យដឹងថា មនុស្សជាច្រើនសិបនាក់ រស់នៅក្នុងតំបន់ ភាគខាងជើងឈៀងខាងលិច នៃប្រទេសចិន មានស្លាប់ និងរបួស ដោយសារតែត្រូវ សត្វឪម៉ាល់ជាច្រើនក្បាល វាយប្រហារ។

យ៉ាងហោចណាស់ មនុស្ស ១៩នាក់ បានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធម្ម ជាទីបំផុត និង ជិត ៦០០នាក់ ផ្សេងទៀត បានរងរបួស ពីការទិច របស់សត្វហ្វូងសត្វឪម៉ាល់នេះ។ យ៉ាងណាមិញ នៅមន្ទីរពេទ្យមួយកន្លែង ក្នុងទីក្រុង ហានចុង បានឲ្យដឹងថា ជនរងគ្រោះ ចំនួន ៨៧នាក់ ត្រូវបានបញ្ជូនមកសង្គ្រោះ ហើយក្នុងនោះ មាន ៨នាក់បានស្លាប់ បាត់បង់ជីវិត និង ៤នាក់ កំពុងស្ថិតក្នុងស្ថានយ៉ាងធ្ងន់ធ្ងរ។ ជនរងគ្រោះម្នាក់ គាត់បាននិយាយថា មានសត្វឪម៉ាល់ជាច្រើន មិនដឹងមកពីទីណានោះទេ បានព័ទ្ធរូបគាត់ជុំជិតទាំងអស់ ហើយវាក៏បានធ្វើការវាយប្រហារ រហូតទាល់តែគាត់ ដួលទៅនឹងដី ប៉ុន្តែសំណាងល្អ ដែលគាត់បានយកកន្រ្តកមួយ មកគ្របពីលើក្បាល ទើបបានជាគាត់អាចរួចផុតពីសេចក្តីស្លាប់ បានបែបនេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនាវីដេអូឃ្លីបខាងក្រោម៖



ដោយ សី

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Quick Message
Press Esc to close
Copyright © 2013 Hotnews7 - Demo All Right Reserved