Breaking News
Loading...
Sunday, September 29, 2013

ទារកពាក់កណ្តាលដូចមនុស្ស និងពាក់កណ្តាលទៀតដូចសត្វចៀម ចាប់កំណើតនៅប្រទេសនីហ្សេរីយ៉ា


កាលពីថ្មីៗនេះ ស្ត្រីម្នាក់ដែលរស់នៅរដ្ឋ Jigawa ប្រទេសនីហ្សេរីយ៉ា បានធ្វើឲ្យកក្រើកសារព័ត៌មានក្នុងប្រទេសជាខ្លាំង ដោយរូបនាងបានផ្តល់កំនើតដល់ទារកម្នាក់ ដែលកើតមកអភ័ព្វមានរូបរាងពាក់កណ្តាលជាមនុស្ស និងពាក់កណ្តាលទៀតដូចសត្វចៀម គួរឲ្យចម្លែកកន្លងទៅនេះ។

បើតាមប្រភពសារព័ត៌មានក្នុងប្រទេសនីហ្សេរីយ៉ា បានឲ្យដឹងថា ទារកនេះកើតមកមានក្បាល និងសក់ដូចទារកដទៃទៀត ចម្លែកត្រង់គ្មានកឡើយ ព្រមទាំងមានជើងទាំងពីរដូចជាសត្វចៀមទៀតផង។ ក្នុងនោះ នេះជាកូនទី៤ហើយ ដែលស្ត្រីរូបនេះបានផ្តល់កំនើត ដោយកូនទាំង៤នាក់នេះ កើតមកសុទ្ធតែមិនមានលក្ខណៈគ្រប់គ្រាន់ដូចមនុស្សឡើយ។

បើតាមអ្នកនិយមលេងបណ្តាញអ៊ីនធើណែត បានបញ្ចេញមតិផ្ទាល់ខ្លួន ដោយខឹងសម្បារថា បើកើតកូនទាំងបួនសុទ្ធតែមិនមានលក្ខណៈគ្រប់គ្រាន់អ៊ីចឹង ចុះហេតុអ្វីស្ត្រីរូបនេះត្រដរចង់មានផ្ទៃពោះម្ល៉េះ? លើសពីនេះទៅទៀត មានប្រិយមិត្តខ្លះទៀត ក៏បានឆ្លើយតបថា ប្រហែលជាស្ត្រីម្នាក់នេះរួមភេទជាមួយសត្វហើយ បានកូនកើតមកដូចសត្វនោះ។

ទោះជាយ៉ាងណាក៏ដោយ បើតាមអ្នកវិជ្ជសាស្ត្របានសន្និដ្ឋានថា ប្រហែលជាស្ត្រីនេះប្រើប្រាស់ថ្នាំញៀន ក្នុងកំឡុងពេលកំពុងមានផ្ទៃពោះ រឺអំណះអំណាងមួយទៀត ប្រហែលជាកង្វះការមើលថែទាំ រឺអាក់ខានទៅពិនិត្យសុខភាព ពេលកំពុងមានផ្ទៃពោះក៏ថាបាន។


តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?

ដោយ RoMeo

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Quick Message
Press Esc to close
Copyright © 2013 Hotnews7 - Demo All Right Reserved