Breaking News
Loading...
Sunday, September 29, 2013

ឃាត់ខ្លួន មន្ត្រីយោធា ខេត្តកំពង់ស្ពឺម្នាក់ ពាក់ព័ន្ធនឹងការជួញ ដូរគ្រឿងញៀន


ព្រះសីហនុ៖ បុរសជាជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការបង្រ្កាបដោយជាប់ចោទ ពីបទលក់ និង ចែកចាយគ្រឿងញៀន។ លោកវរសេនីយ៍ទោ សាន់ ប៊ុន ថន នាយការិយាល័យប្រឆាំងការជួញដូរ គ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះ បានប្រព្រឹត្តទៅកាលពីវេលា ម៉ោង ២៣ និង៥០នាទីយប់ ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៣ នៅចំនុចផ្ទះជនសង្ស័យ ស្ថិតក្នុងក្រុមទី២៦ ភូមិ២ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ពីបទ លក់ និងចែកចាយគ្រឿងញៀន។

លោក សាន់ ប៊ុនថន នាយការិយាល័យប្រឆាំង ការជូញដូរគ្រឿងញៀន បានអោយដឹងថា ក្រោមបទបញ្ជាយ៉ាង ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ តាក វណ្ណថា ស្នងការនគរបាលខេត្តព្រះសីហនុ និងក្រោមការស៊ើបអង្កេត យ៉ាងល្អិតល្អន់រួចមកកម្លាំង របស់លោកបានចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈពេលបុរសរូបនេះកំពុងធ្វើ សកម្មភាពចែកចាយ។ សង្ស័យដែលបានឃាត់ខ្លួននាពេលនេះមាន ឈ្មោះ អ៊ុំ ពិសី ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បច្ចុប្បន្ន ស្នាក់នៅផ្ទះជួល ក្រុម២៦ ភូមិ២ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ មុខរបរជាកងយោធពលខេមរភូមិន្ទ នៅវរៈការពារខេត្តកំពង់ស្ពឺ ឋានត្តរស័ក្តិ ពលបាលត្រី។

ក្រោយការឃាត់ខ្លួន កម្លាំងរបស់លោកបាន ឆេកឆេររកឃើញនូវវត្ថុតាងមួយចំនួន រួមមាន ថ្នាំញៀនប្រភេទ មេតំហ្វេតាមិន (ICE) ចំនួន១កញ្ចប់ធំ និង ៣១កញ្ចប់តូច ទម្ងន់១០២ក្រាម -ជញ្ជឹងថ្លឹងគ្រឿងញៀនចំនួន ០១ -ទូរស័ព្ទដៃចំនួន០១គ្រឿង - ម៉ូតូម៉ាកស្តេប ០១គ្រឿង - កាមេរាថតចំនួន០១ - ស្បោងសំរាប់វេចខ្ចប់គ្រឿងញៀន ចំនួន០២ដុំ ។

បច្ចុប្បន្នជនសង្ស័យ កំពុងត្រូវបានសមត្ថកិច្ច ធ្វើការសាកសួរព័ត៌មានបន្ថែម ពាក់ព័ន្ឋទៅនឹងមេខ្លោងផ្តល់គ្រឿង ញៀន និងបានកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់វិនិច្ឆ័យទោសផ្លូវច្បាប់៕  





ផ្តល់សិទ្ធដោយ ដើមអម្ពិល


0 comments:

Post a Comment

Quick Message
Press Esc to close
Copyright © 2013 Hotnews7 - Demo All Right Reserved