បុរសវ័យក្មេង ជាអ្នកឡើងភ្នំម្នាក់ បានរកឃើញកំណប់ត្បូងដ៏មានតម្លៃជាច្រើន!

ការខិតខំប្រឹងប្រែង របស់បុរសជនជាតិបារាំង ជាអ្នកឡើងភ្នំម្នាក់ ពិតជា មិនអត់ប្រយោជន៍នោះទេ ព្រោះថា គាត់មានសំណាងបំផុត ដោយបានប្រទះឃើញ នូវកំណប់ ត្បូងមានតម្លៃជាច្រើន ដែលត្រូវបានកប់បាត់ អស់ជាច្រើនទសវត្សរ៍មកហើយ។
យោងតាមប្រភពព័ត៌មាន AFP បានឲ្យដឹងថា កំណប់ក្នុងហឹបដែកមួយ ត្រូវបានរកឃើញ ដោយបុរសវ័យក្មេង ជាអ្នកឡើងភ្នំម្នាក់ ហើយក្នុងនោះ សុទ្ធសឹងតែជាត្បូង ដ៏មានតម្លៃ ដែលទីតាំងរកឃើញនោះផងដែរ ជាកន្លែង ដែលយន្តហោះឥណ្ឌាមួយគ្រឿង បានធ្លាក់កាលពីជាង ៥០ឆ្នាំ មុន។ សំរាប់ត្បូងទាំងនោះ មានតម្លៃសរុបជាទឹកប្រាក់ ចំនួន ៣៣២,០០០ ដុល្លារអាមេរិក ហើយត្រូវបានអ្នករកឃើញ រូបនោះ យកទៅ ប្រគល់ឲ្យ ប៉ូលីសនៅក្នុងតំបន់ផងដែរ។ យ៉ាងណាមិញ មន្ត្រីប៉ូលីសបារាំង បានប្រាប់សារព័ត៌មាន ឲ្យដឹងថា រូបគេជាបុរសវ័យក្មេង មានចិត្តទៀងត្រង់ម្នាក់ ដែលបានប្រញាប់ប្រញាប់ យកកំណប់មានតម្លៃទាំងនោះ មកប្រគល់ឲ្យប៉ូលីស ព្រោះគេដឹងថា វាច្បាស់ជារបស់ នរណាម្នាក់ ដែលបានស្លាប់ នៅលើភ្នំគ្របដោយផែនទឹកកកនោះ ជាក់ជាមិនខាន។ ទោះជាយ៉ាងណា ពេលនេះប៉ូលីស កំពុងតែទាក់ទងរកសាច់ញាតិ ដែលជាម្ចាស់កំណប់នេះ។
តើប្រិយមិត្តយល់យ៉ាងណាដែរ?
0 comments:
Post a Comment