ម្ចាស់​បទ​ “We ​can’t​ stop” ​នាង​ Miley Cyrus ​ទំនង​​មិន​អាច​បញ្ឈប់​សកម្មភាព​ប្លែកៗ​របស់​នាង​បាន​​ដូច​ចំណងជើង​បទ​ចម្រៀង​នាង​មែន​ក៏​មិន​ដឹង ​ព្រោះ​​អស់​ពី​ស្រាត​​រាំ​ក្នុង​បទ​ “Wrecking Ball” ​ពេល​នេះ​ហ៊ាន​ស្រាត​ជា​ថ្មី​ដាក់​ទំព័រ​មុខ​ទស្សនាវដ្ដី​ Rolling Stone ​ទៀត។

​រូបភាព​ Miley ​ក្នុង​ទំព័រ​មុខ​នោះ​​បង្ហាញ​ពី​រូបរាង​​របស់​នាង​​ទើប​ងើប​ពី​ងូត​ទឹក ​ដោយ​មាន​ផាត់​ត្របក​ភ្នែក​ពណ៌ខ្មៅ ​ជ្រោង​សក់​ឡើង​លើ​ លៀន​អណ្ដាត ​និង​​ឱបដៃ​បាំង​កូន​​ភ្នំ​ទាំង​ពីរ​របស់​នាង។

មួយ​រយៈ​ចុងក្រោយ​តារា​ស្រី​ ២០ ​ឆ្នាំ​ហាក់​បង្ហាញ​សកម្មភាព​សិចស៊ី​ខុសប្លែក​ពី​កាល​បង្ហាញ​មុខ​ជា​លើក​ដំបូង​ខ្លាំង ​ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​នាង​ល្បី​ខ្លាំង​លើ​គ្រប់​បណ្ដាញ​សារព័ត៌មាន​ទូទាំង​ពិភពលោក​នោះ​គឺ ​ការ​រាំ​ស្រើបស្រាល​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់ ​MTV’s Video Music Awards ​ដែល​​សកម្មភាព​នោះ​បាន​ទទួល​ការ​រិះគន់​យ៉ាង​ខ្លាំង​ថា ​មិន​សមរម្យ​ទាល់​តែ​សោះ។

អាន៖ Miley Cyrus ដល់​ថ្នាក់​ហ៊ាន​ស្រាត​ក្នុង​វីដេអូ​ចម្រៀង​ថ្មី!

​ទោះ​ជា​យ៉ាង​ណា ​​តារា​ប៉ុប​ដដែល​បាន​​បញ្ជាក់​ថា ​នាង​ទំនង​នឹង​មិន​ធ្វើ​សកម្មភាព​ឆ្កួតៗ​ដូចជា​ លៀន​អណ្ដាត​ និង​រាំ​គ្រវី​គូទ​សិចស៊ី (Twerk) ​ទៀត​ទេ។ ​ចាំ​មើល​ថា ​នាង​ធ្វើ​បាន​ដូច​មាត់​ឬ​យ៉ាង​ណា?

បន្ទាប់​ពី​​ធ្វើ​រឿង​ឆ្កួតៗ​មិន​បាន​ប៉ុន្មាន​ផង​ Miley ​បាន​ចេញ​មុខ​ប្រកាស​បញ្ចប់​ទំនាក់ទំនង​ជាមួយ​គូ​ដណ្ដឹង​គឺ​តារា​សម្ដែង​ Liam Hemsworth។ ​ទាយ​បាន​ទេ​ថា ​រឿង​នេះ​កើត​ឡើង​ដោយសារ​នរណា? ​ចង់​អាន​ព័ត៌មាន​លម្អិត​ ចុច​ត្រង់​នេះ!

​​