បុគ្គលិកសារព័ត៌មាន BBC របស់អង់គ្លេស រងការិះគន់ លើសកម្មភាពមិនសមរម្យ ពេលកំពុងផ្សាយព័ត៌មាន

យោងតាមប្រភពព័ត៌មានពី ដេលីម៉េល របស់អង់គ្លេស បានឲ្យដឹងថា បុគ្គលិករបស់ សារព័ត៌មាន BBC បានធ្វើអោយអ្នកទស្សនា ធ្វើការរិះគន់ជាខ្លាំង ទៅលើសកម្មភាព របស់ពួកគេ ដែលបានបង្ហាញ លើកញ្ចក់ទូរទស្សន៍ នាពេលថ្មីៗនេះ។
នៅក្នុងបន្ទប់ផ្សាយ ដែលមានជញ្ជាំងកញ្ចក់ អាចមើលធ្លុះបាននោះ អាចអោយអ្នកទស្សនា ដែលកំពុងតែ មើលកម្មវិធីផ្សាយព័ត៌មាន ឃើញនូវសកម្មភាពមិនសមរម្យ របស់បុគ្គលិក មួយចំនួន ដូចជា កំពុងញ៉ាំចេក កំពុងជជែកគ្នា ស្ងាប ពុតខ្លួន កេះអាចម៍ច្រមុះ ញ៉ែ និង ប្រឡែងគ្នា ពេញទីនោះ តែម្តង ខណៈដែលកំពុងផ្សាយព័ត៌មានសំខាន់ៗ។ យ៉ាងណាមិញ អ្នកប្រើប្រាស់អ៊ិនធើណេត និង បណ្តាញសង្គម បានធ្វើការបញ្ចេញមតិ រិះគន់ ជាច្រើនផងដែរ ទៅលើសកម្មភាពបុគ្គលិក ទាំងនោះ។
តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមមើលរូបភាពខាងក្រោម៖
0 comments:
Post a Comment