យ៉ាងហោចណាស់មនុស្ស៣នាក់ស្លាប់ និងជាង៨០នាក់ ទៀត កប់ក្រោមគំនរអាគារ ក្នុង ហេតុការណ៍បាក់រលំអាគារ

តណ្ឌា៖ តាមប្រភពពត៌មានញ៉ូវយ៉កបានអោយដឹងថា កាលពីម្សិល មិញនេះ វេលាម៉ោង៦ព្រឹក (ម៉ោងក្នុងតំបន់) អាគារ ហិរញ្ញវត្ថុកំពស់៥ជាន់មួយបានបាក់ រលំនៅភាគអាគ្នេយ៍ទីក្រុង Mumbai ប្រទេសឥណ្ឌា ដែលបានសំលាប់មនុស្ស យ៉ាងណាស់៣នាក់ និងប្រមាណ១៦ នាក់ទៀតរងរបួស ហើយមានមនុស្ស ប្រមាណពី៨០ទៅ៩០ នាក់ត្រូវគេជឿជាក់ ថាកំពុងកប់ក្នុងគំនរបាក់បែកនោះ។ នេះជាលើកទី៣ហើយនៃ ហេតុការណ៍បាក់ រលំអាគារនៅក្នុងប្រទេសឥណ្ឌាក្នុង រយៈពេល៦ខែមកនេះ ដែលបានបង្កភាព ភ័យខ្លាចយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ រស់នៅទីក្រុង Mumbai។ ក្រុមជួយសង្គ្រោះ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងរុករក ជនរងគ្រោះ ដែលកប់ក្រោមគំនរបាក់បែក នោះ ហើយមូលហេតុនៃការ បាក់រលំ នេះនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។
0 comments:
Post a Comment