ឃាត់ខ្លួន ឃាតកសម្លាប់ អតីតភរិយា
បាត់ដំបង ៖ ឃាតកអស់លក្ខណ៍ ក្រោយ ប្រហារអតីតភរិយាជាប់អន្ទាក់ សមត្ថកិច្ច តាមអំណាចដីការស់សាលា ដំបូងខេត្ដបាត់ដំបង ។
លោក ង៉ែត ស៊ីថា អាយុ ៣៣ឆ្នាំ អ្នក សារព័ត៌មានគតិយុទ្ធ ត្រូវបានកងកម្លាំង សមត្ថកិច្ច ឃាត់ខ្លួន តាមអំណាចដីការបស់ ព្រះរាជអាជ្ញា កាលពីវេលាម៉ោង ៩ និង៣០ នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ ក្រោមសណ្ឋាគារហាងឡាយ ភូមិព្រៃមហា ទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្ដ បាត់ដំបង ពាក់ព័ន្ធបទល្មើសវាយសម្លាប់ អតីតភរិយាជាង២ខែ ។
បើតាមប្រភពពីសមត្ថកិច្ច កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៣ ជនជាប់ចោទ ឈ្មោះ ង៉ែត ស៊ីថា បានណាត់អតីតភរិយា លឹម សារ៉ាន់ មកផឹកស៊ី និងស្នាក់នៅជាមួយ គ្នា ក្នុងផ្ទះសំណាក់នាខេត្ដបាត់ដំបង ។ ក្រោយពេលផឹកស៊ីបានឈានដល់ទំនាស់ ពាក្យសំដី រហូតធ្វើឱ្យប្ដីជាជនជាប់ចោទ ស្ទុះទៅច្របាច់ក និងបោកក្បាលនឹងគ្រែ ស្លាប់ភ្លាមៗមួយរំពេច ។
ក្រោយពេលសម្លាប់អតីតភរិយាហើយ ជនជាប់ចោទបានដោះយកគ្រឿងអលង្កា លើខ្លួន រត់គេចមក រាជធានីភ្នំពេញ លក់ គ្រឿងអលង្កា និងម៉ូតូផឹកស៊ីសប្បាយអស់ ចិត្ដ ក៏ត្រឡប់ទៅខេត្ដវិញ ជាប់អន្ទាក់ សមត្ថកិច្ចតែម្ដង ។
សមត្ថកិច្ចក៏បានបញ្ជាក់ឱ្យដឹងផងដែរថា មូលហេតុដែលឈានដល់ទំនាស់ពាក្យសំដី និងវាយសម្លាប់អតីតភរិយានេះ ដោយសារ តែអតីតភរិយា របស់ខ្លួនមានគេចូលស្ដី ដណ្ដឹង និងសុំរៀបការប្ដីថ្មី ។ក្រោយពេល ទទួលបានដំណឹងនេះ ជនជាប់ចោទបាន ណាត់ភរិយា មករួមរស់ជាមួយគ្នា និងលួង លោមថា ហេតុអ្វីបានជាភរិយារៀបការ ចោលខ្លួន ហើយបើរៀបការ សូមឱ្យចុះ ចេញពីផ្ទះ ដើម្បីទុកផ្ទះនោះជាទ្រនំសម្រាប់ កូនទាំងពីរ ។ ក្រោយចរចាមិនត្រូវក៏ឈាន ដល់ការសម្លាប់តែម្ដង ។
ឃាតកម្មកើតចេញពីហិង្សា ជនជាប់ ចោទក្រោយឃាត់ខ្លួនថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០១៣ ត្រូវបានបញ្ជូនខ្លួនទៅតុលាការ ដេម្បីផ្ដន្ទាទោស ៕
0 comments:
Post a Comment