Breaking News
Loading...
Thursday, September 26, 2013

ជំងឺមហារីក​បណ្តាលមកពី​អ្វី​?


​ជំងឺមហារីក គឺជា​ការលូតលាស​ខុស​ប្រក្រតី នៃ កោសិកា ក្នុង​រាងកាយ ដែល​មិន​អាច​គ្រប់គ្រង​បាន វា​រំខាន​ដល់​មុខងារ​ជា​ធម្មតា​របស់​រាងកាយ​ហើយ​វា​អាច​រាលដាល​ពី​ផ្នែក​មួយ​នៃ​រាងកាយ​ទៅ​ផ្នែក ផ្សេងទៀត​។ ខ្លួនប្រាណ​របស់​យើង ត្រូវបាន បង្កើតឡើង​ដោយ​កោសិកា​តូច​រាប់​លាន​កោសិកា ។ ប្រសិនបើ​អ្នក​គិត​ថា​រាងកាយ​របស់​អ្នក​ជា​ផ្ទះមួយ​នោះ​កោសិកា​គឺជា​ឥដ្ឋ​ដែល​តំរៀ​គ្នា​បង្កើត​ជា​ផ្ទះ នោះ​ឡើង​។​នៅពេល​ដែល​ត្រូវកា​កោសិកា​ថ្មី​ពួក​វា​ត្រូវ​បាន​ផលិត​ដោយ​ចែក​កោសិកា​ចាស់​ជា​ពីរ​ដូចៗ​គ្នា ។ មហារីក​កើតមាន​នៅពេល​ដែល​ចំនែក​កោសិកា​នេះ​ខុស​។ កោសិកា​នៅតែ​ធ្វើ​ចំនែក នៅពេលដែល​យើង​មិន​ត្រូវការ​។ កោសិកា​មហារីក លូតលាស់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​រហូត​បង្កើត​បាន​ជា​ដុំ ដែល​ភាសារ​បច្ចេកទេស​ហៅថា Tumours​។​

​ជំងឺមហារីក​បណ្តាលមកពី​អ្វី​?

​មាន​ការជជែក​ពិភាក្សា​គ្នា​ជា​ច្រើន​អំពី​អ្វី​ដែល​ជា​មូលហេតុ​ពិតប្រាកដ​នៃ​ជំងឺមហារីក​។​មាន​កត្តា​មួយចំនួន​ដែល​បង្កើន​ឱកាស​អោយ​មាន​ជំងឺ​មហារីក គឺ​

  • ការជក់បារី ជា​ឧទាហរណ៍​ដែល​បណ្តាល​ឱ្យ មាន​ជំងឺ​មហារីក សួត (​ប៉ុន្តែ មាន មនុស្ស​មួយចំនួន ដែល​បាន ជក់បារី តែ មិនមាន​ជំងឺ​មហារីក សួត​ឡើយ​) ។​
  • ការប៉ះពាល់​នឹង​កាំរស្មី​UV​ច្រើនពេក​អាច​បណ្តាលអោយមាន​ជំងឺមហារីក​ស្បែក​។​
  • ការសេព​គ្រឿង​ស្រវឹង​
  • ការប៉ះពាល់​នឹង ភ្នាក់ងារ បង្ករ​ឱ្យមាន ជំងឺមហារីក ( carcinogens ) នៅ​ក្នុង​បរិស្ថាន​។​
  • មនុស្ស​ខ្លះ​មាន​ហានិភ័យ​ក្នុងការ​កើន​ជំងឺមហារីក ដែល​អាច​ជា​ការ​ត​ពូជ​។​
  • មហារីក ក៏ នឹង​កើតឡើង​ជា​ញឹកញាប់​ក្នុង​មនុស្ស​ដែល​មាន ប្រព័ន្ធ​ភាពស៊ាំ​ខូចខាត (​ដូចជា​មនុស្ស​ដែល​មាន មេរោគ​អេដស៍ / ជំងឺ​អេដស៍​អាច​កើត មហារីក ច្រើន ជាង​មនុស្ស ផ្សេងទៀត​) ។​
ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Quick Message
Press Esc to close
Copyright © 2013 Hotnews7 - Demo All Right Reserved