Breaking News
Loading...
Sunday, September 22, 2013

ឃាត់ខ្លួន វៀតណាមម្នាក់ ពាក់ករណីឆបោក ម៉ូតូមិត្តភក្តិ


ភ្នំពេញ៖ បុរសជនជាតិវៀតណាមម្នាក់ ត្រូវបាន ឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៣ ពាក់ព័ន្ធបទ ល្មើសឆបោក ម៉ូតូរបស់មិត្តិភក្តិ។

នាយនគរបាលប៉ុស្តិ៍រដ្ឋបាលជើងឯកលោក ឃួន យ៉ាណូ បានប្រាប់ឲ្យដឹងថា ម្ចាស់ម៉ូតូឈ្មោះ ឈឹម ចន្ថា ភេទ ប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅស្រុកស្អាង ខេត្តកណ្តាល និងមានមុខ របរជាអ្នកម៉ៅចម្ការស្វាយមួយកន្លែង នៅ ក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោនេះ។

ចំណែកជនសង្ស័យឈ្មោះ វៀង ហ្វឹងហូវ ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិផ្សារក្រោម ស្រុករលាប្អៀ ខេត្ត កំពង់ឆ្នាំង ហើយម៉ូតូដែលជនសង្ស័យយកទៅលក់បាត់នោះ ម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AN-3716។

លោក ឃួន យ៉ាណូ បន្ថែមឲ្យដឹងថា ជនសង្ស័យ បានខ្ចីម៉ូតូពីលោក ឈឹម ចន្ថា ថាទៅទិញថ្នាំលេប បែរជាយកទៅ លក់បាត់។ ពេលត្រឡប់មកចម្ការស្វាយវិញ លេងល្បិចប្រាប់ម្ចាស់ម៉ូតូថា ខ្លួនជិះម៉ូតូបុកឡានលុច្សស៊ីសគេមិន ហ៊ាននៅតតាំង ជាមួយគេ ក៏រត់ចោលម៉ូតូតែម្តង។

ដោយមានការសង្ស័យម្ចាស់ម៉ូតូ ក៏បានឃាត់ខ្លួន និង ប្រគល់ឲ្យសមត្ថកិច្ចធ្វើការសួរនាំ។ ក្រោយពេលសួរនាំជន សង្ស័យ បានសារភាពថា រូបគេបានយកម៉ូតូទៅលក់នៅផ្សារអូឬស្សី បានតម្លៃ១៨០ ដុល្លារ តែសមត្ថកិច្ចឆែកឆេរ រកឃើញលុយនៅសល់តែ១៤០ដុល្លារប៉ុណ្ណោះ។

លោក ឃួន យ៉ាណូ បញ្ជាក់ឲ្យដឹងថា ដោយមានការឯកភាព ពីអធិការ នគរបាលខណ្ឌដង្កោ លោក យឹម សារ៉ាន់ លោក ក៏បានកសាង សុំសំណុំរឿង បញ្ជូនជនសង្ស័យ ទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌដង្កោ ចាត់វិធានការបន្ត។

ជុំវិញករណីខាងលើនេះ លោក ឈឹម ចន្ថា ជាម្ចាស់ម៉ូតូបានឲ្យដឹងថា ប្រសិនបើក្រុមគ្រួសារ ជនសង្ស័យ មានលទ្ធភាព សងថ្លៃម៉ូតូវិញនោះ លោកនឹងមិនប្តឹងផ្តល់ទេ តែបើគ្មានលទ្ធភាព លោកនឹងប្រគល់ឲ្យ សមត្ថកិច្ច នគរបាលយុតិ្ត ធម៌អនុវត្តទៅតាមច្បាប់។

មន្ត្រីនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌដង្កោ ក៏បានឲ្យដឹងដែរថា ជនសង្ស័យស្ថិតក្រោម បទចោទប្រកាន់រំលោភលើ សេចក្តីទុកចិត្ត ហេតុដូច្នេះសមត្ថកិច្ចនឹងកសាងសុំណំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោស តាមច្បាប់៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Quick Message
Press Esc to close
Copyright © 2013 Hotnews7 - Demo All Right Reserved