Breaking News
Loading...
Wednesday, September 25, 2013

សត្វគីង្គក់ដុះស្លាប?


សត្វគីង្គក់ដ៏ស្រែកឃ្លានមួយក្បាល ដែលត្រូវបានគេប្រទះឃើញ នៅព្រៃជ្រៅ នៃប្រទេស Peruvian កំពុងតែលេបសត្វប្រជៀវ ទាំងមូល តែនៅតែមិនអាចលេបស្លាប របស់ប្រជៀវបានដ៏ដែរ ដែលធ្វើឲ្យរូបរបស់វា ក្លាយទៅជាសត្វចំលែកកមួយក្បាល។

ក្រោយពីប្រទះឃើញសត្វគីង្គក់នោះភ្លាម គេក៏បានថតយករូបរបស់វាភ្លាម។ លោក Yufani Olaya គឺជាបុរសម្នាក់ ដែលចូលចិត្តថតយកនូវរូបប្លែកៗ ក៏ដូចជាលើកនេះផងដែរ គាត់បានថតយករូបដ៏ចម្លែកមួយនេះ ដែលមើលទៅដូចជា សត្វគីង្គក់ដុះស្លាបអញ្ចឹង។ លោក Yufani បាននិយាយថា ដំបូងឡើយសត្វគីង្គក់មួយក្បាលនោះ បានអង្គុយហារមាត់ នៅពីមុខរោងភ្នំ ដែលមានប្រជៀវជាច្រើនហើរ សំណាងល្អមានប្រជៀវមួយក្បាល បានហោះចូលក្នុងមាត់របស់វាតែម្ដង។

តើប្រិយមិត្តយល់យ៉ាងណាចំពោះរូបមួយនេះ? តើគីង្គក់មួយក្បាលនេះអាចលេប ប្រជៀវរួចដែរ ឬ ទេបើស្លាបរបស់ប្រជៀវនៅក្រៅមាត់ដូចនេះ?





កែសម្រួលដោយ អៀង

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Quick Message
Press Esc to close
Copyright © 2013 Hotnews7 - Demo All Right Reserved