Breaking News
Loading...
Monday, October 14, 2013

ស្ពានតូចមួយខ្សែបានបាក់ ខណៈអ្នកទេសចរណ៏ជាច្រើន កំពុងដើរឆ្លងកាត់


យោងតាមប្រភពព័ត៌មាន shanghaiist របស់ប្រទេសចិន បានឲ្យដឹងថា ស្ពានតូចមួយខ្សែ ដែលស្ថិតក្នុងតំបន់ទេសចរណ៏មួយកន្លែង នៃស្រុក Lushan ខេត្ត Jiangxi របស់ប្រទេសចិន បានបាក់ស្រុតចុះ ខណៈមានភ្ញៀវទេសចរណ៏ជាច្រើន កំពុងដើរឆ្លងកាត់ កាលពីថ្ងៃអាទិត្យ ទី១៣ ខែតុលា កន្លងទៅនេះ។

ប្រភពដដែលបានបន្តទៀតថា ភ្ញៀវទេសចរណ៏ចំនួន ១៨នាក់ បានធ្លាក់ចូលទៅក្នុងទឹក ប៉ុន្តែមិនបណ្តាលឲ្យរងគ្រោះថ្នាក់អ្វីឡើយ គ្រាន់តែទូរស័ព្ទដៃ និងកាមេរ៉ា របស់ភ្ញៀវទេសចរណ៏មួយចំនួន ត្រូវបានទទឹក។

បើតាមសម្តីអ្នកគ្រប់គ្រង នៅក្នុងតំបន់ទេសចរណ៏នោះ បានប្រាប់ឲ្យដឹងថា ស្ពានតូចមួយខ្សែនោះ អាចផ្ទុកមនុស្សចំនួនប្រហែលជា ៤០នាក់ប៉ុណ្ណោះ ប៉ុន្តែដោយសារតែនៅថ្ងៃកើតហេតុ គឺជាថ្ងៃបុណ្យ “Double Ninth Festival” របស់ប្រទេសចិន ដូច្នេះហើយទើបមានភ្ញៀវទេសចរណ៏ យ៉ាងច្រើនកុះករ បានទៅលេងកំសាន្តនៅទីនោះ។

អ្នកគ្រប់គ្រងរូបនេះ បានបន្តទៀតថា ដោយសារតែមានភ្ញៀវទេសចរណ៏ជាច្រើន បានដើរ និងឈរនៅលើស្ពាន ក្បែរស្ពានដែលបាក់នោះ បណ្តាលឲ្យមានការរញ្ជួយ និងយោល ទើបបង្កឲ្យស្ពានតូចមួយខ្សែនោះ បាក់តែម្តង៕





ដោយ ៖ ប៊ី

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Quick Message
Press Esc to close
Copyright © 2013 Hotnews7 - Demo All Right Reserved