Breaking News
Loading...
Thursday, September 26, 2013

ដេកស្លាប់ ក្នុងផ្ទះ មិនទាន់ដឹងមូលហេតុ


ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានប្រពន្ធនិង អ្នកជិតខាង នាំគ្នាកាត់សោរចូលទៅក្នុង ហើយប្រទះឃើញ ដេកស្លាប់នៅក្នុងផ្ទះ ដោយមានកូនតូច នៅជាមួយ កាលពីវេលា ម៉ោង ១ និង៣០នាទីរសៀលថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ២០១៣ នេះ ស្ថិតនៅផ្ទះជនរង គ្រោះក្នុងភូមិត្រញំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប៉ុន្ដែ មិនទាន់ដឹងមូល ហេតុពិតប្រាកដនៅឡើយទេ ដោយរង់ចាំ ការធ្វើកោសល្យវិច័យ ពីសមត្ថកិច្ចជាមុន សិន ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរ ខាង បានឱ្យដឹងថា មុនពេលកើតហេតុ ប្រពន្ធរបស់ជនរងគ្រោះ ទៅលក់ដូរនៅ ផ្សារត្រញំងថ្លឹង ដោយឡែកជនរងគ្រោះ ហន សុខខេង អាយុ ២៥ឆ្នាំ នៅផ្ទះជាមួយ កូនតូចៗ ២នាក់ ដោយចាក់សោរទ្វារពីខាង ក្នុង ។ សាក្សីបន្ដថា ភរិយាបានទូរស័ព្ទមក រកប្ដីប៉ុន្ដែ មិនលើក ហើយក៏ឆ្ងល់ត្រឡប់ មកផ្ទះ ស្រាប់តែគោះទ្វារមិនឃើញបើកក៏ នាំឱ្យមានការសង្ស័យ និងភ្ញាក់ផ្អើល ហើយ ក៏កាត់សោរចូលទៅក្នុងផ្ទះ ទើបដឹងថា ជន រងគ្រោះស្លាប់បាត់ទៅហើយ ។ ក្រោយ កើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើកោសល្យ វិច័យដើម្បីរកមូលហេតុនៃការស្លាប់របស់ជនរងគ្រោះ ៕







ផ្តល់សិទ្ធដោយ ដើមអម្ពិល


0 comments:

Post a Comment

Quick Message
Press Esc to close
Copyright © 2013 Hotnews7 - Demo All Right Reserved