តើគួរថែរក្សាសក់ដូចម្តេចខ្លះ?
.jpg)
សក់របស់មនុស្សក៏ដូចគ្នាទៅនឹងអាយុផងមានន័យថាវាវិវត្តទៅតាមអាយុកាលរបស់មនុស្ស , សក់នឹងចាប់ផ្តើមស្រួយ និងបែកចុងបន្តិចម្តងៗ ឆ្អឹងលលាដ៍ក្បាលរបស់មនុស្សចាប់ផ្តើមមានលក្ខណ:ស្ងួតកឺវាវិវត្តnន៍ទៅតាមវ័យ រឺក៏អាយុ, ម្យ៉ាងទៀតធ្វើឲ្យសក់ស្ងួតផងដែរ។ វាក៏បានជួយជំរុញឲ្យសក់ចាប់ផ្តើមបាត់បង់ពណ៌សក់, ប្តូរទៅជាពណ៌ត្នោតរឺ ពណ៌សនិងម្យ៉ាងទៀតបាត់នូវភាពរលោង។ ប្រសិនបើអ្នកធ្វើការសំអាតសក់ជាប្រចាំតាមរយៈការអប់បីថ្ងៃម្តងក្នុងមួយសប្តាហ៏ដើម្បីកុំឲ្យស្ងួត ខាងក្រោមនេះជាវិធីមួយចំនួនដែលជួយយើងបាន:
1. ការជ្រើសរើសសាប៊ូ និង ការសម្ងួតសក់
ថែរក្សាសក់ និងស្បែកក្បាលឲ្យមានសំនើម, ត្រូវជ្រើសរើសសាប៊ូនិងការសម្ងួតសក់។ ចំពោះស្ត្រីមានអាយុលើសពី ៤០ឆ្នាំឡើងតែងតែប្រើប្រាស់ថ្នាំលាបពណ៌សក់ ប្រភេទថ្នាំលាបពណ៌ទាំងនោះធ្វើអោយសក់ស្ងួតនិងត្រូវខូចខាត។ ដូចនេះទាមទារអោយជ្រើសរើសសាប៊ូដែលមានគុណភាពល្អនួវការប្រើប្រាស់។
2. ការពារសក់ពីកំដៅ
មូលហេតុដែលយើងត្រូវការពារពីកំដៅថ្ងៃព្រោះវាងាយនិងខូចទ្រង់ទ្រាយដើមរបស់សក់ដូចនេះការពារសក់ពីកំដៅថ្ងៃជារឿងដែលសំខាន់ក្នុងការអនុវត្តដូចជា : ការផ្លុំសក់, អ៊ុតសក់រួញ, អ៊ុតសក់ត្រង់។ ចំពោះសក់ដែលមានសុខភាពល្អត្រូវប្រើកំដៅទាបបំផុត។ ចំពោះសក់ក្រាស់ត្រូវប្រើកំដៅក្តៅជាងសក់មានសុខភាពល្អបន្តិច ហើយក៏ត្រូវប្រុងប្រយ័ត្នផងដែរក្នុងការអ៊ុតសក់រឺការផ្លុំសក់។
3. ការកាត់ និងការតុបតែ
ការកាត់និងការតុបតែងសក់ពិតជាសំខាន់ដូចដែរ ។ប្រសិនបើសក់បែកចុងអ្នកគួរតែកាត់រៀងរាល់ពី ១០-១២ សប្តាហ៏ម្តង៕
0 comments:
Post a Comment