Breaking News
Loading...
Monday, September 23, 2013

ចិនគម្រោងទិញដី ៣លានហិចតា ពីអ៊ុយក្រែន ដើម្បីធ្វើស្រែចំការ


ដោយសារតែការកើនឡើងនៃ ចំនួនប្រជាជននៅក្នុងប្រទេសចិន បូករួមនឹងការរកប្រាក់ ចំណូលដ៏មធ្យមផងនោះ ទើបធ្វើឲ្យ រដ្ឋាភិបាលចិន មានគម្រោងទិញដីធ្វើស្រែ រហូតដល់ ៣លានហិចតា ពី អ៊ុយក្រែនបន្ថែមទៀត។

តាមសារព័ត៌មានរបស់ស្ដារអនឡាញ បានឲ្យដឹងថាស្ថាប័នផលិតកម្មនិង ដំណាំស្រូវនៅក្នុងតំបន់ Xinjiang (XPCC) បានធ្វើកិច្ចសន្យា ជាមួយនឹង ក្រុមហ៊ុនកសិកម្មរបស់អ៊ុយក្រែន KSG Agro ដែលនឹងផ្ដល់ដី ១០០,០០០ហិចតា មកកាន់ប្រទេសចិន។ ទោះជាយ៉ាងណា ការទិញដីនេះនឹងអាចឈានដល់ ៣លានហិចតា តាមរបាយការណ៍របស់សោតឆាយណាម៉នីងផុស។ យ៉ាងណាមិញ តាមអ្នកជំនាញរបស់ប្រទេសចិន បានឲ្យដឹងថា ប្រទេសចិន នឹងមានគម្រោងពង្រីក ដីធ្វើស្រែចំការរបស់ខ្លួន នៅស្រុកក្រៅ ដើម្បីធ្វើការទប់ទល់ នឹងបញ្ហាស្បៀងអាហារ ដោយសារតែ ដីរបស់ខ្លួនមានកំណត់ និងមានផលិតកម្មទាបនោះ។

សម្រាប់ប្រទេសចិន ត្រូវបានចាត់ចូលជាចំណាត់ថ្នាក់ លេខ៥ ដែលមានចំនួនប្រជាជនច្រើនជាងគេ នៅលើពិភពលោក ដែលនៅពេលនេះ ប្រទេសចិនកំពុងតែប្រឈមមុខនឹង តម្រូវការផ្នែកស្បៀងអាហារជាខ្លាំង។ បន្ថែមពីនេះ បានឲ្យដឹងថា គម្រោងដែលមានរយៈពេល ៥០ឆ្នាំនេះ នឹងធ្វើការដាំដំណាំស្រូវ បន្លែបង្ការផ្សេងៗ និងចិញ្ចឹមជ្រូក តាមសេចក្ដីថ្លែងការណ៍របស់ ស្ថាប័នេះ ដែលតាមការសើុបអង្កេត បានឲ្យដឹងថាកាលពីឆ្នាំ ២០០៩ ប្រទេសចិនមាន ដីសម្រាប់ធ្វើស្រែចំការ ជាង ២លានហិចតា នៅខាងក្រៅប្រទេស៕


 

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Quick Message
Press Esc to close
Copyright © 2013 Hotnews7 - Demo All Right Reserved