Breaking News
Loading...
Wednesday, October 16, 2013

ដងដែកប្រាំពីរដើម ទម្លុះបំពង់ក សំណាងមិនស្លាប់!




កាលពីថ្មីៗនេះ មានឧបទ្ទវហេតុគួរឲ្យរន្ធត់មួយ បានកើតឡើងនៅលើខ្លួន របស់កម្មករសំណង់ម្នាក់ ដែលកំពុងតែធ្វើការនៅទីក្រុងលូចូវ ខេត្តស៊ីឈ័ន ប្រទេសចិន ដោយដងដែកដ៏វែងនិងមុតស្រួចចំនួនប្រាំពីរដើម បានទម្លុះបំពង់ករបស់គាត់ គួរឲ្យញញើត ប៉ុន្តែជាភ័ព្វសំណាង មិនបានផ្តាច់យកជីវិតរបស់លោកឡើយ។
កម្មករសំណង់នោះមានឈ្មោះថា Long Chao អាយុ ៤០ឆ្នាំ ត្រូវបានបញ្ចូនទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ បន្ទាប់ពីលោកកំពុងតែធ្វើការជាមួយម៉ាស៊ីនពុតដែកមួយ ស្រាប់តែម៉ាស៊ីននោះដំណើរការខុសប្រក្រតី ក៏បាញ់ដងដែកដ៏មុតស្រួចទាំងប្រាំពីរដើម តម្រង់មកចំបំពង់ក ទម្លុះទៅក្រោយយ៉ាងវែង គួរឲ្យខ្លាចរអា។
ភ្លាមៗបន្ទាប់ពីកើតហេតុ លោក Long ត្រូវបានបញ្ចូនទៅសង្គ្រោះបន្ទាប់នៅឯមន្ទីរពេទ្យ ដោយក្រុមគ្រូពេទ្យបានចំណាយរយៈពេល ៦ម៉ោងដើម្បីដកដងដែកទាំងប្រាំមួយដើមនោះចេញ ដែលដងដែកទាំងនេះមានប្រវែងវែង ត្រូវឲ្យក្រុមគ្រូពេទ្យធ្វើការកាត់តម្រឹមឲ្យខ្លី ដើម្បីងាយស្រួលដកចេញទៀតផង។
ទោះជាយ៉ាងណាដ៏ដោយ នេះអាចចាត់ទុកថាជាសំណាងមួយក្នុងចំណោមគ្រោះថ្នាក់ជាច្រើន ដោយសារតែបំពង់កជាបណ្តំទាំងកោសិកាសរសៃប្រសាទ និងកោសិកាសរសៃអាទែទៀតផង។ ចំណែកឯស្ថានភាពជម្ងឺរបស់លោក Long គឺនៅមានមន្ទិលសង្ស័យ ខ្លាចក្រែងរូបលោកមិនអាចកម្រើកអស់មួយជីវិត ក៏ថាបាន។









តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះរឿងនេះ?

ដោយ RoMeo
ខ្មែរឡូត
ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Quick Message
Press Esc to close
Copyright © 2013 Hotnews7 - Demo All Right Reserved