Breaking News
Loading...
Thursday, September 26, 2013

សាស្ត្រាចារ្យផ្ញើររូបស្រាត របស់សិស្សស្រីទៅកាន់ឪពុកម្តាយ


សឹង្ហបុរី៖ កាលពីពេលកន្លងទៅសាស្ត្រាចារ្យម្នាក់បានផ្ញើររូប ស្រាតអតីតសិស្សស្រី និងជា អតីតសង្សាររបស់គាត់ ចំនួន៧សន្លឹក ទៅកាន់ឪពុកម្តាយរបស់នាង ក្រោយពីគាត់ ដឹងថា នាងបោះបង់គាត់ចោរ ហើយទៅស្រលាញ់បុរស ម្នាក់ទៀត។ លោក Low Peng Hui អាយុ៥០ឆ្នាំ ជាសាស្ត្រាចារ្យនៅវិទ្យាស្ថានអប់រំបច្ចេកវិទ្យា (Institute of Technical Education) នៅប្រទេសសឹង្ហបុរី បានមានទំនាក់ទំនងស្នេហាជាមួយអតីតសិស្សស្រីរបស់ ខ្លួនអាយុ២៤ឆ្នាំអស់រយៈពេល៣ឆ្នាំ។ ប្រភពពត៌មាន Straits Times បានអោយ ដឹងថា គាត់បានផ្ញើររូបស្រាតចំនួន ៧សន្លឹក និងលិខិតមួយទៅកាន់ឪពុកម្តាយ របស់នាង។ លោក Low Peng Hui ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររយៈ ពេល៣សប្តាហ៍កាលពីម្សិលមិញនេះ ក្រោមទោសមាត្រាទី២៩២ ចំនុចទី១ ផ្នែក (ក) នៃក្រមព្រហ្មទណ្ឌស្តីពីការចែកចាយរូបភាពមិនសមរម្យ។

Khmer-note

blackmail-main

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Quick Message
Press Esc to close
Copyright © 2013 Hotnews7 - Demo All Right Reserved