ក្លិបបិសាចក្រហម Manchester United បានបញ្ចេញរូបថតក្រុមថ្មីសម្រាប់រដូវកាល ២០១៣-២០១៤នេះ ដែលជារូបថតក្រុមទី១ គិតចាប់តាំងពីអ្នកចាត់ការ Sir Alex Ferguson ចូលនិវត្តន៍ទៅ។
រូបថតក្រុមឈុតធំបិសាចក្រហម សម្រាប់រដូវកាល ២០១៣-២០១៤
នេះជាការផ្លាស់ប្ដូរជាលើកដំបូងក្នុង២៧ឆ្នាំចុងក្រោយ ដោយ David Moyes បានលេចមុខជំនួស Sir Alex។ អ្នកចាត់ការសញ្ជាតិស្កុតឡែន វ័យ៥០ឆ្នាំរូបនេះ បានអង្គុយនៅចំកណ្ដាលជួរមុខ អមដោយខ្សែការពារ Nemanja Vidic និងខ្សែបម្រើជើងចាស់ Ryan Giggs។ កីឡាករនៅជួរមុខផ្សេងទៀត រួមមាន Shinji Kagawa, Rafael da Silva, Anderson, Nani, Patrice Evra, Javier Hernandez, Tom Cleverley និង Wayne Rooney។
រូបថតថ្មីនេះក៏មានកីឡាករចំណូលថ្មី Marouane Fellaini ផងដែរ ដោយឈរនៅជួរក្រោយជាមួយ Danny Welbeck, Phil Jones, Chris Smalling, Jonny Evans, Rio Ferdinand, Michael Carrick និង Robin van Persie។
ចំណែកកីឡាករដែលឈរនៅជួរទី២វិញ រួមមាន Alexander Buttner, Sam Johnstone, Anders Lindegaard, David de Gea, Ben Amos និង Ashley Young ខណៈនៅជួរទី៣ គេសង្កេតឃើញមាន Antonio Valencia, Darren Fletcher, Wilfried Zaha, Adnan Januzaj និង Fabio da Silva។
ក្រៅពី David Moyes និងក្រុមកីឡាករទាំង២៩នាក់នេះ ក៏មានវត្តមានក្រុមជំនួយការគ្រូបង្វឹក គ្រូពេទ្យ និងក្រុមបុគ្គលិកបច្ចេកទេសផ្សេងទៀតផងដែរ។ ពាន Premier League និងពាន Community Shield ក៏ត្រូវបានដាក់បង្ហាញក្នុងរូបផងដែរ។
ក្រុមកីឡាករដើរចេញក្រោយថតរូបរួចរាល់
ក្រៅពីរូបថតសម្រាប់រដូវកាល ២០១៣-២០១៤នេះយើងខ្ញុំក៏សូមបង្ហាញរូបថតក្រុមបិសាចក្រហម នាឆ្នាំកន្លងមកខ្លះៗផងដែរ ដែលមានដូចខាងក្រោម៖
រូបថតក្រុមបិសាចក្រហមដែលឈ្នះពាន៣នាឆ្នាំ១៩៩៩ (ថតមុនចាប់ផ្ដើមរដូវកាលថ្មី ១៩៩៩-២០០០)
រូបថតក្រុមបិសាចក្រហមដែលឈ្នះពានរង្វាន់ទ្វីបអឺរ៉ុប ឆ្នាំ១៩៦៨
រូបថតបិសាចក្រហមរដូវកាល ១៩៨២-១៩៨៣ ជាមួយផលិតផល Sharp ដែលជាអ្នកឧបត្ថម្ភនាពេលនោះ
មានមតិពីអ្នកវិភាគបាល់ទាត់មួយចំនួន បានលើកឡើងថាក្រុមបិសាចក្រហមក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី David Moyes រដូវកាលនេះ នឹងមិនអាចការពារពានរង្វាន់ Premier League បាននោះទេ។ ចុះចំណែកប្រិយមិត្តវិញ គិតថាឈុត២០១៣-២០១៤ ដូចបានបង្ហាញខាងលើ អាចមានលទ្ធភាពឈ្នះពានលីកកំពូលអង់គ្លេសបានទៀតដែរឬទេ?
អត្ថបទទាក់ទង៖ តើកីឡាករណាពាក់លេខ៧នៅ Man Utd ក្រោយ Valencia ប្ដូរពាក់លេខ២៥?
ដោយ៖ សុខ សុវត្ថិ
រូបភាព៖ dailymail
0 comments:
Post a Comment