ការហាត់ប្រាណជ្រុល និងខ្វះវិធីសាស្ត្របំបៅកូន ជាដើមហេតុនៃការយារធ្លាក់សុដន់

រាជធានីភ្នំពេញ ៖ ការរយារធ្លាក់សុដន់ គឺជាបញ្ហាមួយ ដែលស្ត្រីគ្រប់រូប តែងតែត្រូវប្រឈម ក្នុងដំណាក់កាលណាមួយ នៅក្នុងជីវិតរបស់ពួកគេ ហើយការយារធ្លាក់សុដន់ អាចបណ្តាលមកពី កត្តាជាច្រើនយ៉ាង។ មូលហេតុមួយចំនួន គឺបណ្តាលមកពីកត្តាធម្មជាតិ ខណៈពេលដែលកត្តា មួយចំនួនទៀត យើងអាចធ្វើការបង្ការបាន។
ការយារធ្លាក់ អាចបណ្តាលមកពី សភាពនៃការមានផ្ទៃពោះ, អាយុកាល, ការជក់បារីនិង ការធ្វើលំហាត់ប្រាណ ច្រើនជ្រុល។ ជាធម្មតាវាត្រូវបាន គេសម្គាល់ឃើញកើតមាន ចំពោះស្ត្រីវ័យចំណាស់ ប៉ុន្តែស្ត្រីវ័យក្មេង ក៏អាចប្រឈម នឹងបញ្ហានេះផងដែរ ដោយសារតែកត្តា មួយចំនួនដែលបាន លើកឡើងខាងលើនេះ។ យ៉ាងណាក៏ដោយ អ្នកជំនាញបានបញ្ជាក់ថា មានគន្លឹះដើម្បីដោះស្រាយ បញ្ហានេះដូចខាងក្រោម ៖
១-ធ្វើលំហាត់ប្រាណ ៖ មិនថាអ្នករវល់យ៉ាងណាក៏ដោយ អ្នកត្រូវឆ្លៀតពេលវេលាខ្លះ ដើម្បីធ្វើការហាត់ប្រាណ។ វិធីនេះអាចនឹងជួយ លៃតម្រូវចរន្តឈាម នៅក្នុងរាងកាយ អោយបានត្រឹមត្រូវ ។ ការធ្វើលំហាត់ប្រាណ ដ៏សាមញ្ញមួយអាចនឹង ត្រូវធ្វើបាន ដោយការដាក់បាតដៃទាំងពីរ របស់អ្នកទល់គ្នា នៅពីមុខទ្រូង របស់អ្នកក្នុងរយៈពេល ១០ វិនាទី បន្ទាប់មក ធ្វើការសម្រាក ២ វិនាទី រួចមកចាប់ផ្តើម ធ្វើវាម្តងទៀត អោយបានប្រហែលជា ១០ទៅ១៥ ដងក្នុងមួយថ្ងៃ។
២-ត្រូវជ្រើសរើស អាវទ្រនាប់ សម្រាប់លេងកីឡា នៅពេលដែលអ្នក ត្រូវធ្វើការហាត់ប្រាណ ៖ អាវទ្រនាប់សម្រាប់ពាក់ ពេលលេងកីឡា គឺអាចជួយទ្រទ្រង់ សុដន់របស់អ្នក បានយ៉ាងពិសេស និងជួយអោយអ្នក ស្ថិតក្នុងភាពសុខស្រួល ខណៈពេលដែលអ្នក ត្រូវធ្វើសកម្មភាពផ្សេងៗជាច្រើន។ ពួកវាអាចជួយលើកសុដន់ របស់អ្នកហើយដរាបណា ដែលពួកវាអាចស្ថិតនៅក្នុង ស្ថានភាពដូចនេះបាន នោះពួកវានឹងអាចពើងឡើងបាន ដោយមិនចាំប្រើអាវទ្រនាប់ ទៀតនោះទេ។ ការពាក់អាវទ្រនាប់ ដែលមិនត្រូវនឹងទំហំសុដន់ បានល្អក្នុងអំឡុងពេល នៃការហាត់ប្រាណ គឺជាចំណុចដ៏អាក្រក់បំផុត ដែលអាចបំផ្លាញដល់សម្រស់ដើមទ្រូងរបស់ អ្នក ។
៣-ត្រូវចេះថែរក្សាសុដន់ អោយបានល្អនៅពេលអ្នក ធ្វើការបំបៅដោះកូន ៖ ការបំបៅដោះកូនគឺជាមូលហេតុដ៏ចម្បងមួយ ដែលបណ្តាលអោយ សុដន់អ្នកយារ ធ្លាក់បាន។ ខណៈដែលអ្នកកំពុង បំបៅដោះកូនទឹកដោះដែលស្តុកទុក នៅក្នុងសុដន់និង ការជញ្ជក់របស់កូនអ្នក អាចធ្វើអោយស្បែក របស់សុដន់ទាញសន្ធឹងជាងមុនបាន។ ដូច្នេះការដាក់ស្ថានភាព បំបៅដោះកូនអោយបានត្រឹមត្រូវ គឺជាកត្តាចាំបាច់បំផុត ដែលអ្នកអាចការពារ សម្រស់របស់សុដន់អ្នកបាន។
៤-ការដាក់ដងខ្លួនអោយបានត្រឹមត្រូវ ៖ ការស្ថិតក្នុងស្ថានភាពដងខ្លួន មិនបានត្រឹមត្រូវល្អ គឺក៏អាចធ្វើអោយសុដន់អ្នក យារធ្លាក់បានផងដែរ។ អ្នកត្រូវតែក្រោក ឈរឡើង ដោយដាក់ដងខ្លួនអោយត្រង់ ឬមិនត្រូវកោងខ្នង នៅពេលកំពុងអង្គុយ ឬធ្វើសកម្មភាព អ្វីមួយនោះទេ។ ចំណុចដែលបានបង្ហាញ ខាងលើនេះសុទតែវិធីសាស្ដ្រល្អ សម្រាប់អ្នក ដែលចង់បានសុដន់ ស្អាតមូលក្លំមិនយាធ្លាក់៕
ប្រភពពី៖ www.watphnom-news.com
0 comments:
Post a Comment