Breaking News
Loading...
Saturday, September 28, 2013

ស្ត្រី​នេះ​មហា​សំណាង


​ប្លែកៗ​៖ ស្ត្រី​នេះ​មហា​សំណាង ជា​ចំណងជើង​នៃ​អត្ថបទ ឬ​រូបភាព​ដែល​ផ្សាយ​ដោយ​វេ​ប​សាយ បរទេសមួយ​កាលពី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៣​នេះ ដោយបាន​បង្ហាញ​ទិដ្ឋភាព​ដ៏​គួរ​រន្ធត់​ញាប់​ញ័រ​បំផុត​នៃ​គ្រោះថ្នាក់​ពី​កុងតឺន័រ​ធ្លាក់​ពីលើ​រថយន្ត​ដែលមាន​ស្ត្រី​ជនជាតិ​អ្នកបើកបរ​នៅក្នុង​នោះ​តែ​បែរ​ជាមាន​សុវត្ថិភាព​។​

​    ​ពិតមែនតែ​គេហទំព័រ​នេះ​មិនបាន​រ៉ាយរ៉ាប់​រៀបរាប់​ច្រើន​ពី​ហេតុការណ៍​ដ៏​រន្ធត់​តក់ស្លុត​នេះ ប៉ុន្តែ​ស្ត្រី​ចិន​នេះ​ពិតជា​មហា​សំណាង​ខណៈពេល​កុងតឺន័រ​យក្ស​មួយ​បាន​ធ្លាក់ចំ​ពីលើ​ក្រពឹត​ខ្ទេច​រថយន្ត​ដូច​ចេកចៀន​តែ​បែរជា​អ្នកជិះ​ក្នុង​រថយន្ត​បាន​រួច​ជីវិត គ្មាន​របួសស្នាម​អ្វី ទាំងអស់​។ កុងតឺន័រ​បាន​ធ្លាក់ចំ​រថយន្ត​ពណ៌​ខ្មៅ​មួយគ្រឿង ឃ្លាត​ពី​ក្បាល​នាង​ដែល​អង្គុយ​កន្លែង​បើក​តែ​ប៉ុន្មាន​សង់ទីម៉ែត្រ​ប៉ុណ្ណោះ​ហើយ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។ ទោះបីជា​យ៉ាងណា នាង​ត្រូវបាន​ក្រុម​សង្គ្រោះ​ជួយ​ជាបន្ទាន់​ផងដែរ​តាមរយៈ​រថយន្តស្ទូច​យក​កុងតឺន័រ​ចេញ​។​

​ហេតុការណ៍​ខាងលើ​បានកើត​ឡើង​នៅ​ទីក្រុង​ចាង​ជា​កាំ​ង ខេត្ត​ជាំ​ង​សឺ ប្រទេស​ចិន ខណៈ​ស្ត្រី​ម្នាក់​កំពុង​បើកបរ​រថយន្ត​ចូល​ក្បែរ​រថយន្ត​ដឹក​កុងតឺន័រ​ដ៏​ធំ ស្រាប់តែ​ចៃដន្យ​ទូ​កុងតឺន័រ​នេះ​រអិល​ធ្លាក់​សង្កត់ពីលើ​រថយន្ត​របស់​នាង សំប៉ែត​ដូច​ចេកចៀន​។ ភ្លាមៗ​ក្រុម​ជួយ​សង្គ្រោះបាន​ប្រើ​គ្រឿងចក្រ​ស្ទូច​យក​ទូ​កុងតឺន័រ​ចេញពី​រថយន្ត​ដែល​ក្រពឹត​ដូច​ចេកចៀន​នោះ​ឃើញ​ស្ត្រី​ម្នាក់​កំពុង​ស្ថិតក្នុង​បន្លោះ​តូច​មួយ​ផុតពី​គ្រោះថ្នាក់ សូម្បីតែ​របួស​បន្តិច​ក៏​មិនមាន​ដែរ ។ នេះ​ជា​អច្ឆរិយ​មួយ​ម៉ឺន​គ្រោះថ្នាក់​មួយ​សម្រាប់​ស្ត្រី​ចិន​រូបនេះ ។ ហេតុនេះ​ទើប​គេ​ថា​នាង​មហា​សំណាង​មែន​។​

​កន្លងមក​គេ​តែងតែ​លេចឮ​នូវ​ឧប្បត្តិហេតុ​ដ៏​មហា​សែន​គ្រោះថ្នាក់ តែ​បែរជា​មិន​គ្រោះថ្នាក់ ឬថា មួយ​ម៉ឺន​គ្រោះថ្នាក់​ដែលជា​ហេតុការណ៍​ដ៏​ប្រឈម​បំផុត​តែ​បែរជា​អាច​រួច​ជីវិត​ទៅវិញ ដូច​ករណី​ស្ត្រី​ក្នុង​រូបភាព​នេះ​ជាដើម​៕​ksv28c1

ប្រភពពី៖​ www.ve-news.com

0 comments:

Post a Comment

Quick Message
Press Esc to close
Copyright © 2013 Hotnews7 - Demo All Right Reserved