នេះជាការធ្វើតេស្តទៅលើល្បឿនបើកគេហទំព័រលើ Browser នៅលើកំពូល Smartphone ទាំងពីរគឺ iPhone 5S និង Galaxy S4។ តើប្រិយមិត្តបានដឹងឬទេថា រវាងទូរសព្ទកំពូលទាំងពីរនេះ មួយណាមានសមត្ថភាពជាងមួយណា? កុំឱ្យខាតពេលយូរ តោះទៅប្រៀបធៀបជាមួយយើងខ្ញុំទាំងអស់គ្នាតាមរយៈវីដេអូខាងក្រោម៖
យ៉ាងម៉េចដែរ បន្ទាប់ពីបានទស្សនាវីដេអូខាងលើរួច ប្រិយមិត្តកំណត់បានថា មួយណាមានសមត្ថភាពខ្លាំងជាមួយណាហើយឬនៅ? មុនធ្វើពិសោធដំបូង គេបានលុប clear file Histories ក៏ដូចជា Cookies ចេញពី Browser ទូរសព្ទទាំងពីរ។ តាមការធ្វើតេស្តបើក Browser ដែលមាននៅក្នុងវីដេអូខាងលើនេះ យើងឃើញថា ដំបូងឡើង Galaxy S4 ហាក់នាំមុខមានល្បឿនបើកគេហទំព័រផ្សេងៗបានរហ័សជាង iPhone 5S។
អាន៖ Samsung ចេញ Galaxy S4 ពណ៌មាសតាម iPhone 5S ដែរ
តែក្រោយៗមក យឺតជាង iPhone 5S ជាក់ស្ដែងបើកចូលទៅ គេហទំព័រ webkit តេស្តលើ octane-bechmark ឃើញថាពិន្ទុ Octane Score របស់ iPhone 5S ទទួលបាន 5330 ខ្ពស់ជាង Galaxy S4 ដែលមានត្រឹម 2440។ ចំណែកការតេស្តលើ html5-bechmark វិញ iPhone 5S នៅតែមានពិន្ទុខ្ពស់ជាង Galaxy S4 ដោយទទួលបាន 2875 ឯ Galaxy S4 បានតែ 2266 ប៉ុណ្ណោះ។
ប្រិយមិត្តយល់យ៉ាងណាដែរ បន្ទាប់ពីបានដឹងសមត្ថភាពរបស់កំពូល Smartphone ទាំងពីរនេះរួច?
អាន៖ iPhone 5S ប្រើត្រឹម dual-core ក៏នៅតែដើរលឿនជាង Quad-core របស់ Note 3?
អាន៖ ឆ្ងល់អត់ហេតុអី Apple ចង់យក 5C មកជំនួស iPhone 5?
0 comments:
Post a Comment