កម្មវិធីជំនួយសម្រាប់ទាញយកឯកសារនានា ជាពិសេសវីដេអូគឺ Internet Download Manger មានការពេញនិយមប្រើយ៉ាងច្រើននាពេលបច្ចុប្បន្ន។ ទន្ទឹមនោះ ការដំឡើងប្រើក៏ត្រូវឱ្យតាមរបៀបរបបត្រឹមត្រូវដែរ បើពុំនោះទេ មិនដំណើរការបានឡើយ ទោះបីជាបានដំឡើងរួចរាល់នៅក្នុងម៉ាស៊ីនហើយក៏ដោយ។
អាន៖ Download ទាំងកម្មវិធី និងហ្គេមធំៗល្អលេងឥតគិតថ្លៃលើ Android ដោយអ្នកជំនាញថ្មី Muzhiwan
តាមដែលយើងខ្ញុំទទួលបានមតិពីប្រិយមិត្តកន្លងមកថា កម្មវិធី Internet Download Manager មានបញ្ហា ពោលគឺដំឡើងហើយមិនបង្ហាញរបារសម្រាប់ទាញយកសោះ។ សម្រាប់ Browser Google ហាក់មិនសូវឮមានបញ្ហា ដូច Firefox នោះទេ។ ទំព័រនេះយើងខ្ញុំសូមបង្ហាញជូននូវរបៀបបញ្ចូល (Integrated) កម្មវិធី IDM នៅលើ Firefox ឱ្យដើរ តាមជំហានដូចខាងក្រោម៖
១. ចាត់ទុកថា ប្រិយមិត្តកំពុងប្រើ Firefox 23.0.1 តែមិនដំណើរការជាមួយ IDM ដោយសារ version file Add-on ដែលមានឈ្មោះថា IDM CC មាន version ទាបត្ររូវបាន Disable ឬខ្លះមិនមាននៅលើ Firefox តែម្ដងបើទោះបីបានដំឡើង IDM បាន full ហើយក៏ដោយ។ ដូច្នេះប្រិយមិត្តត្រូវដំឡើង file Add On IDM CC ដែលមានទំហំត្រឹមតែ 380KB ប៉ុណ្ណោះ។ សូម ចុចត្រង់នេះ ដើម្បីទាញយក …
ដើម្បីទាញយក Internet Download Manager សូមចុចត្រង់នេះ …
២. ឧបមាថាអ្នកបានដំឡើងកម្មវិធី IDM full បានជោគជ័យលើកុំព្យូទ័រហើយ តែមិនទាន់ប្រើបាន ពោលនៅពេលបើកវីដេអូលើ Youtube មិនចេញរបារឱ្យទាញយក។ ដូច្នេះ សូមបើក file Add-On IDM CC ដែលបានទាញយកមុននេះ ជាមួយកម្មវិធី Firefox ដោយចុច double-click លើ “idmmzcc.xpi” រួចរើសយក Select a program from a list of installed program រួចចុច OK → Browse.. ហើយចូលទៅទីតាំងដែលកម្មវិធី Firefox ស្ថិតនៅ (ឧទាហរណ៍ កម្មវិធីនៅក្នុង C:\Program Files\Mozilla Firefox) រួចហើយរកមើល icon ដែលមានឈ្មោះថា firefox.exe។ចុចលើប៊ូតុង Open → OK (មើលរូបខាងក្រោម)។
ក្រោយពីនោះនឹងបង្ហាញផ្ទាំង Software Installation ដូចរូបខាងក្រោម៖
ត្រង់នេះសូមរង់ចាំ ៥វិនាទី រួចហើយចុចលើប៊ូតុង Install ជាការស្រេច។ បន្ទាប់មក Restart កម្មវិធី Firefox រួចហើយចូលទៅ Add-ons នៅលើ Firefox ដោយចុច Ctrk។ បន្ទាប់មកបើក (Enable) IDM CC 7.3.60 ដែលមានដូចរូបខាងក្រោម៖
ចុងក្រោយសាកល្បងបើកវីដេអូលើ Youtube មើល៍ តើមានរបារ Download ហើយឬនៅ?
អាន៖ ៧យ៉ាងប្រកបដោយប្រសិទ្ធភាពជួយឱ្យថ្ម Laptop ប្រើបានកាន់តែយូរ
នៅមានគន្លឹះខ្លីៗជាច្រើនទៀត សូមចុចត្រង់នេះ ដើម្បីស្វែងយល់បន្ត …
ដោយ៖ ឈុន ហួរ
0 comments:
Post a Comment