ដឹងអត់ Galaxy Note 10.1 ស៊េរីឆ្នាំ២០១៤ លក់តំលៃប៉ុន្មាន?

ក្រុមហ៊ុន Samsung បានដាក់បង្ហាញ Tablet ថ្មី Galaxy Note 10.1 សេ៊រីឆ្នាំ២០១៣ នៅក្នុងព្រឹត្តិការណ៍តាំងពិពណ៌ IFA 2013 នៅប្រទេសអាឡឺម៉ង់កាលពីថ្ងៃទី២៧ ខែកញ្ញាកន្លងទៅ ដែល Tablet នេះនៅរក្សាទំហំ អេក្រង់ដដែលគឺទំហំ 10.1inch ជាមួយកំរិត Resolution ធំជាងមុន 2560 x 1600 px និងការអភិវឌ្ឍន៍ S Pen ថ្មី។ Galaxy Note 10.1 2014 Edition ដំណើរការដោយ Exynos 5420 Quad-core processor មាន RAM 3GB និងមានកាមេរ៉ាខាងក្រោយ 8MP។ Tablet នេះដាក់ចេញលក់នៅ សហរដ្ឋអាមេរិកក្នុងតំលៃ $549.99 សំរាប់ម៉ូដែល 16GB និង $599.99 សំរាប់ម៉ូដែល 32GB។ តើអ្នកទាំងអស់គ្នាពេញចិត្ត Tablet ថ្មីនេះទេ?
0 comments:
Post a Comment