រថយន្ត Google ដែល​កំពុង​បំពេញ​បេសកកម្ម​ផ្ដិត​យក​រូបភាព​ប្រទេស​កម្ពុជា​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រទះ​ឃើញ​ជា​បន្ត​បន្ទាប់​នៅ​តាម​ដង​ផ្លូវ និង​ទី​តាំង​តំបន់​មួយ​ចំនួន។

ដោយ​ឡែក ប្រិយមិត្ត​តាម Facebook មួយ​រូប ថ្មីៗ​នេះ​បាន​បង្ហោះ​​រូបភាព​រថយន្ត Google មួយ​គ្រឿង​នៅ​តំបន់​ជនបទ​មួយ ដែល​មាន​ភ្ជាប់​ជាមួយ​ម៉ាស៊ីន​ថត​ដ៏​ពិសេស បាន​ចាប់ផ្ដើម​ធ្វើ​ចរាចរណ៍​ថត​និង​ប្រមូល​រូប​ភាព ក្នុង​ការ​អនុវត្ត​សេវា​បង្ហាញ​រូបភាព​ក្នុង​​ប្រព័ន្ធ​ផែន​ទី Google Map ដើម្បី​យក​ទៅ​បង្ហាញ​ពិភពលោក។

សេវា​មើល​រូប​ភាព​តាម​ដង​ផ្លូវ​តាម​អ៊ីនធឺណិត​របស់​ Google គឺ​ជា​កម្មវិធី​ដ៏​មាន​ប្រជាប្រិយ​ភាព​និង​បាន​កំពុង​អនុវត្ត​នៅ​តាម​ប្រទេស ចំនួន​៥០ រួច​ទៅ​ហើយ​ ដោយ​​កម្ពុជា​ជា​ប្រទេស​ទី​៥១​។ ក្នុង​តំបន់​អាស៊ាន​​កម្ពុជា​ ជា​ប្រទេស​ទី​ប្រាំ ខណៈ​សេវា​របស់​ Google មួយ​នេះ​មាន​រួច​ទៅ​ហើយ​នៅ​ក្នុង ប្រទេស​សិង្ហបុរី, ថៃ, ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី។

ប្រភព​រូបថត៖ Bunly Soch