ពេលបញ្ចប់ការប្រគំតន្ត្រី “Diamond World Tour” Rihanna បានចំណាយពេល សម្រាកនៅតំបន់ឆ្នេរដ៏ល្បីល្បាញរបស់ប្រទេសថៃគឺ កោះភូកេត។ នៅពេលកំពុងសម្រាក តារារូបនេះបានបង្ហោះរូបភាពក្នុងបណ្ដាញសង្គម Instagram មួយសន្លឹកដែល ពាក់វ៉ែនតាខ្មៅ ថតរូបជាមួយសត្វ loris ហើយសរសេរថា “មើលន៎! អ្នកណាគេនិយាយអាក្រក់ដាក់ខ្ញុំ”។

Rihanna ពាក់ វ៉ែន តា ខ្មៅ ថតរូប ជាមួយ សត្វ loris នៅ កោះ ភូកេត ប្រទេស ថៃ
ក្រោយពីបានឃើញរូបភាពរបស់ Rihana អាជ្ញាធរប្រចាំនៅកោះភូកេត បានចេញប្រតិបត្តិការស្វែងរកអ្នកអនុញ្ញាតឲ្យតារារូបនេះកាន់ និងថតរូបជាមួយប្រភេទសត្វដ៏កម្រមួយនេះ។
សូមអាន៖ កំពូលតារាសិចស៊ីអាមេរិកប្រចាំឆ្នាំ២០១៣ របស់ទស្សនាវដ្ដី FHM
នៅយប់ថ្ងៃទី ២២ ខែកញ្ញា ប៉ូលិសក៏ចាប់បានជនសង្ស័យពីរនាក់ ដែលម្នាក់មានអាយុ ២០ឆ្នាំនិងម្នាក់ទៀតជាក្មេងប្រុសមានអាយុ ១៦ឆ្នាំ ហើយក៏បានរឹបអូសសត្វ Loris ចំនួន២ក្បាល។ ជនសង្ស័យទាំងពីរក្បាលអាចនឹងត្រូវផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារ ៤ឆ្នាំនិងត្រូវពិន័យជាប្រាក់ចំនួន ៤ សែនបាត ដែលត្រូវជាប្រមាណ ១៣០០ ដុល្លារ។
សូមអាន៖ តារាចម្រៀង Rihanna គឺជាសុបិនអាក្រក់!
Loris គឺជាសត្វដែលមានរូបរាងស្រដៀងនឹងសត្វកំប្រុកមានភ្នែកធំ។ វារស់នៅតែតំបន់អាស៊ីភាគអាគ្នេយ៍ប៉ុណ្ណោះ ហើយត្រូវបានដាក់បញ្ចូលក្នុងបញ្ជីជាប្រភេទពូជសត្វដែលត្រូវការពាររបស់ពិភពលោក៕
0 comments:
Post a Comment