Apple ​ថ្ងៃ​នេះ​បាន​ដាក់​ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី​មួយ​ទៀត​ហើយ​គឺ iOS 7.0.2 (build 11A501) ដែល​គាំទ្រ​លើ iPhone, iPod touch និង iPad។ ជំនាន់ថ្មី​នេះ នឹងជួសជុល​កំហុស​ឆ្គង Lock Screen ដែល​មាន​នៅ​លើ iOS 7។

អាន៖ Apple ចេញ​  iOS 7 ផ្លូវការហើយ

អាន៖  ម្ចាស់ iPhone 4S និង iPhone 5 សូម​ប្រយ័ត្ន​បញ្ហា Lockscreen ពេល​ដំឡើង​ដល់ iOS 7

ដោយ​សារ​មាន​បញ្ហា​ខ្លះៗ​លើ​មុខងារ Lock Screen ដែល Apple បាន​ដាក់​ចេញ iOS 7 ជំនាន់​ដំបូង​កាល​ពី​ជាង​មួយ​សប្ដាហ៍​មុន​នេះ មក​ដល់​ពេល​នេះ​ក្រុមហ៊ុន​បាន​ចេញ​ឱ្យ update ​ជា​មួយ iOS 7.0.2 ដែល​ទទួល​បាន​កំណែ​លម្អ​លើ Lock Screen។

iOS 7.0.2 នឹង​ជួសជុល​លើ​ចន្លោះ​ប្រហោង bug ដែល​ធានា​ផ្ដល់​ឱ្យ user មាន​កម្រិត​សុវត្ថិភាព​ក្នុង​ការ​ប្រើ passcode សម្រាប់ Lock Screen បាន​ល្អ​ជាង​មុន។

កន្លង​ទៅ​មាន​វីដេអូ Youtube មួយ​បង្ហាញ​ពី​ការ​បើក​ចូល​មើល Personal data ដូច​ជា រូប​ថត​ អ៊ីមែល​ សារ SMS​ គណនី Facebook ​Twitter និង​​កម្មវិធី​ជា​ច្រើន​ទៀត​នៅ​លើ iOS 7 បាន​បើ​ទោះ​បី​ម្ចាស់​ទូរសព្ទ​ដាក់ Passcode ហើយ​ក៏​ដោយ។

ដើម្បី update បាន​ប្រិយមិត្ត​អាច​ចូល​តាម Settings ដែល​មាន​នៅ​លើ iDevice របស់​អ្នក​គឺ Settings → General → Software Update។ iOS 7.0.2 សម្រាប់ update លើ iPhone 5 មាន​ទំហំ 17MP ហើយ​ទំហំ​ខុស​គ្នា​ផ្សេង​ទៀត​អាស្រ័យ​តាម​ប្រភេទ iDevice។ ក្រោយ​ពី update រួច នឹង​ត្រូវការ restart។

បើ​តាម​វែបសាយ​អន្តរជាតិ​មួយ​ចំនួន​បាន​ឱ្យ​ដឹង​ថា Apple ពេល​នេះ​កំពុង​ធ្វើតេស្ត iOS 7.1។ ទោះ​ជា​យ៉ាង​ណា ពុំ​មាន​ព័ត៌មាន​បញ្ជាក់​ថា iOS ជំនាន់​ថ្មី​ខាង​មុខ​នេះ​នឹង​កែ​លំអ ហើយ​បន្ថែម​មុខងារ​ថ្មី​អ្វី​ទៀត​នោះ​ឡើយ តែ​ត្រូវ​បាន​រំពឹង​ថា នឹង​ចេញ​ឱ្យ update បាន​នៅ​ពាក់​កណ្ដាល​ខែ​តុលា​ក្រោយ​នេះ។

ចុច​ត្រង់​នេះ ដើម្បី​តាមដាន​ព័ត៌មាន​ជុំវិញ iOS 7 …

​ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព៖ idownloadblog, cnet