QR Code មកពីពាក្យថា Quick Response Code គឺជាប្រភេទលេខកូដសម្ងាត់មានសណ្ឋានជាការ៉េដែលមានផ្ទៃពណ៌ស និងខ្មៅលាយឡំគ្នា។ កូដប្រភេទនេះត្រូវបានប្រើក្នុងការធ្វើជំនួញ ដែលដំបូងឡើយគេយកវាទៅប្រើសម្រាប់សហគ្រាស។ បច្ចុប្បន្ន ប្រព័ន្ធនេះទទួលបានការពេញនិយមជាខ្លាំងនៅតាមសហគ្រាសមួយចំនួន និងហាងលក់ទំនិញនានាលើពិភពលោក។
បន្តអាន៖ អ្វីទៅជា 32-bit និង 64-bit?
QR Code នៅក្នុងប្រទេសជប៉ុនដែលត្រូវបានប្រើនៅលើផ្ទាំងប៉ាណូធំ
QR Code មានដើមកំណើតចេញពីប្រទេសជប៉ុន បង្កើតដោយក្រុមហ៊ុនរថយន្ត Toyota ក្នុងឆ្នាំ ១៩៩៤។ Quick Response បានន័យថា ការឆ្លើយតបយ៉ាងរហ័ស ជាសញ្ញាកូដរាងការ៉េបួនជ្រុងមានផ្ទៃពណ៌ស និងខ្មៅដែលអាចឱ្យគេអាន ឬស្កេនចេញជាព័ត៌មានបានយ៉ាងឆាប់រហ័ស។ វាមានលក្ខណៈខុសពី Barcodes ដែលមានសណ្ឋានជាបន្ទាត់បញ្ឈរត្រង់ៗស្របគ្នា ហើយខ្លះមានទំហំក្រាស់ ខ្លះស្ដើង ហើយផ្ទុកទិន្នន័យបានធំជាងផងដែរ។
QR Code ត្រូវបានប្រើ និងបានបោះពុម្ពនៅលើសំបុត្ររថភ្លើងក្នុងប្រទេសចិនចាប់តាំងពីឆ្នាំ ២០១០
សព្វថ្ងៃនេះ QR Code ទទួលបានការនិយមប្រើច្រើនរូបភាព និងទីកន្លែងជាក់ស្ដែងដូចជា សម្រាប់ការបញ្ជូនសំបុត្រ ការកម្សាន្ត ប្រើនៅក្នុងទីផ្សារ ហើយជាពិសេសគឺប្រើនៅក្នុងទូរសព្ទដើម្បីមើលព័ត៌មាន។ កូដប្រភេទនេះ ក៏ត្រូវបានប្រើសម្រាប់រក្សាព័ត៌មានផ្ទាល់ខ្លួនផងដែរ ឧទាហរណ៍នៅក្នុងប្រទេសហ្វីលីពីន ការវិនិយោគធនាគារជាតិគឺប្រើ QR Code។
សម្រាប់ការប្រើប្រាស់នៅតាមសហគ្រាសក្នុងពេលបច្ចុប្បន្ន កូដប្រភេទនេះត្រូវបានគេនិយមប្រើក្នុងការផ្ដោតទៅលើយុទ្ធសាស្ត្រផ្សព្វផ្សាយ ពីព្រោះមានការបញ្ជូនទិន្នន័យរហ័សតាមប្រព័ន្ធវិបសាយ។ QR Code ត្រូវបានប្រើច្រើនរូបភាពជាច្រើនជាក់ស្ដែងនៅលើ ប្រព័ន្ធប្រតិបត្តិការទូរសព្ទ (Mobile Operating System)។
ទូរសព្ទអាចអាន ឬស្កេនពន្លា (decode) យកព័ត៌មាន ឬចាប់សេចក្ដីបានពី QR Code ដោយប្រើកម្មវិធី (app) ជំនួយ ឧទាហរណ៍កម្មវិធី QR Code Scanner ដែលមានប្រើលើ Android OS ហើយកម្មវិធីឈ្មោះ Quick Scan សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS។ ឧទាហរណ៍ លើកយក QR Code ដែលមាននៅក្នុងទស្សនាវដ្ដីយើងខ្ញុំដោយប្រើកម្មវិធីទាំងនេះ បន្ទាប់មកថតស្កេនឱ្យចំកូដដោយប្រើកាមេរ៉ា ភ្លាមនោះនឹងបើកទៅកាន់គេហទំព័រ ឬ URL របស់យើងខ្ញុំMagazine ភ្លាម (ចំណាំ៖ បើកបានលុះត្រាមានអ៊ីនធឺណិត)។
ក្រៅពីប្រព័ន្ធប្រតិបត្តិការទាំងពីរនោះ QR Code ត្រូវបានប្រើលើ BlackBerry OS, Windows Phone OS, Google Googles, ម៉ាស៊ីនស្កេន barcode scanner និង Nintendo 3DS ហើយនិងនៅក្នុង Browser ប្រើជាលក្ខណៈ URL redirection ដើម្បីបញ្ជូន metadata ទៅកាន់ application ដែលមានស្រាប់នៅលើ device។ ក្រៅពីនេះ ក៏មានការប្រើនៅលើ URLs, Virtual stores, Code payments, Website login, Design និង Storage ជាដើម។
ខាងក្រោមនេះគឺជារូបគំរូ QR Code មួយចំនួន៖
អាន៖ តើ Google Street Views ជាអ្វីទៅ?
ស្វែងយល់អត្ថន័យនៃពាក្យបច្ចេកវិទ្យាដទៃទៀត សូមចុចត្រង់នេះ …
ប្រែសម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ wikipedia, techtarget, searchengineland
0 comments:
Post a Comment