អ្នកមើលបាល់ភាគច្រើនប្រហែលជាបានដឹងហើយពីក្បួនលេង tiki-taka របស់ក្លិបអ្នកមានបុណ្យ FC Barcelona របស់អេស្ប៉ាញ ហើយក៏បានសរសើរពីក្បួនលេងនេះដែរ។ ប៉ុន្តែពេលនេះសាកមើលក្រុមមួយនៅអេក្វាឌ័រដែលមានឈ្មោះដូចគ្នានេះដែរ គឺ Barcelona SC វិញម្ដងមើល ថាក្រុមនេះអាចលេងក្បួនដូចគ្នានេះបានល្អឬក៏អត់។
វីដេអូខាងក្រោមនេះ បានបង្ហាញពីគ្រាប់បាល់ដែលកីឡាករក្រុម Barca អេក្វាឌ័រស៊ុតបញ្ចូលទីក្រុម Deportivo Quito នៅក្នុងលីកកំពូលរបស់ប្រទេសនេះ។ ក្រោយស៊ុតបញ្ចូលទី ក្រុមកីឡាកររបស់ក្លិបជើងឯក Serie A អេក្វាឌ័រ១៤សម័យមួយនេះ បានអបអរការស៊ុតបញ្ចូលទីយ៉ាងប្លែកភ្នែកផងដែរ។
តោះ! ចង់ដឹង Barcelona SC លេងក្បួន tiki-taka ដូច FC Barcelona ប៉ុណ្ណា សូមមើលវីដេអូខាងក្រោម៖
0 comments:
Post a Comment