Breaking News
Loading...
Thursday, September 26, 2013

វៀតណាម ២នាក់ ប្ដី-ប្រពន្ធ បើក ល្បែង និងសង្វៀនជល់មាន់ យូរឆ្នាំ គ្មានការ បង្ក្រាប


-ប្រជាពលរដ្ឋ ស្នើឱ្យលោកស្នងការចុះ ទៅបង្ក្រាប ល្បែងដុះស្លែមួយនេះផង

ភ្នំពេញ ៖ វង់ល្បែងដ៏ធំដែលរួមមាន បៀរ អាប៉ោង កន្ទុយលេខ ហ្គេម និងជា ពិសេសសង្វៀនជល់មាន់ ត្រូវបានជនជាតិ វៀតណាម ២នាក់ ប្ដី-ប្រពន្ធ បើកលេងយូរ ណាស់មកហើយ និងមួយថ្ងៃៗរកបានលុយ រាប់លានរៀល ប៉ុន្ដែ រហូតមកដល់ពេល នេះ ពុំទាន់មានការចុះបង្ក្រាបណាមួយពីសំ ណាក់អាជ្ញាធរ និងសមត្ថកិច្ចនោះឡើយ បន្ដឱ្យពួកគេទាំងពីរនាក់ បើកលេងយ៉ាង រំភើយ ។

ទីតាំងដែលពួកគេទាំងពីរនាក់ប្ដី-ប្រពន្ធ ប្រពន្ធជាមេកន្ទុយលេខ ប្ដីជាមេជល់មាន់ ខាងលើនេះ ស្ថិតនៅខាងក្រោយហាង កាហ្វេមួយកន្លែង ខាងជើងស្ពានជ្រោយ ចង្វារ ប្រមាណ ១០០ម៉ែត្រ តាមបណ្ដោយ ផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូន ពេញ ដែលពួកគេបានបើកលេងនៅខាង ក្រោយហាងកាហ្វេ និងផ្ទះរបស់ពួកគេតែម្ដង ។

យោងតាមប្រភពព័ត៌មានមួយបានលួច បង្ហើបឱ្យដឹងថា បុរសជាប្ដីជនជាតិវៀត ណាម ឈ្មោះ អាង អាយុជាង ៤០ឆ្នាំ បាន បើកសង្វៀនជល់មាន់ និងល្បែងផ្សេងៗ ទៀត ដូចជា បៀរអាប៉ោង និងកន្ទុយលេខ គឺបើកដំណើរការយូរណាស់មកហើយ ប៉ុន្ដែ ពុំមានការចុះបង្ក្រាបពីសំណាក់សមត្ថកិច្ច និងអាជ្ញាធរនោះទេ ដោយសារតែពួកគេ ទទួលបានលាភសក្ការៈខ្លះៗ ពីថៅកែល្បែង ខុសច្បាប់ជនជាតិវៀតណាមនេះ ។

ប្រភពព័ត៌មានបានបន្ដទៀតថា សង្វៀន ជល់មាន់ តែងតែបើកលេងពេលខ្លះនៅពេលព្រឹក ពេលខ្លះនៅពេលថ្ងៃ និងពេលខ្លះ ទៀតនៅពេលយប់ ហើយពេលលេងម្ដងៗ គឺដាក់លុយរាប់លានរៀល ។

ប្រជាពលរដ្ឋ ដែលរស់នៅក្បែរខាង និង ដឹងពីវង់ល្បែងដុះស្លែមួយនេះ សូមអំពាវ នាវដល់ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ ចុះទៅ បង្ក្រាបល្បែងទ្រង់ទ្រាយធំនេះផង ដើម្បី ចូលរួមអនុវត្ដគោលនយោបាយភូមិឃុំមាន សុវត្ថិភាព របស់រាជរដ្ឋាភិបាល ៕

0 comments:

Post a Comment

Quick Message
Press Esc to close
Copyright © 2013 Hotnews7 - Demo All Right Reserved