បុរសតណ្ហាក្រាស់ ចាប់រំលោភក្មេងស្រីម្នាក់ និងចាក់សម្លាប់ម្ដាយ របស់ក្មេងស្រីបន្ថែមទៀត

កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០១៣មុននេះ ប៉ូលីសនៅក្នុងតំបន់ ហ៊ុន ហ័ង នៃខេត្ដ ប៊ិនភើ ប្រទេសវៀតណាម បានធ្វើការឃាត់ខ្លួន បុរសវ័យក្មេង អាយុ ២១ឆ្នាំម្នាក់ ពីបទរំលោភសេពសន្ថវៈក្មេងស្រី និងសម្លាប់ម្ដាយក្មេងស្រីនេះផងដែរ។
តាមសារព័ត៌មានបរទេសបានឲ្យដឹងថា ក្មេងស្រីនេះ មានឈ្មោះថា PTH អាយុ ១៦ឆ្នាំ ដែលកាលពីថ្ងៃទី ៩ ខែកញ្ញាមុននេះ ក្មេងប្រុសវ័យជំទង់ តណ្ហាក្រាស់នេះ បានរំលោភផ្លូវភេទក្មេងស្រីនេះ។ ប្រហែលជា២ថ្ងៃ ក្រោយថ្ងៃកើតហេតុ ក្មេងស្រីនេះក៏មានអាការៈមិនស្រួលខ្លួន និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដែលពេលនោះ ទើបម្ដាយក្មេងស្រីនេះដឹងថា កូនស្រីខ្លួនបានជាប់ពាក់ព័ន្ធនឹង អំពើចាប់រំលោភ ដែលភ្លាមៗនោះ ក៏ទូរស័ព្ទប្ដឹងប៉ូលីសតែម្ដង។ នៅថ្ងៃដដែល ម្ដាយរបស់ក្មេងស្រីនេះដែលមានឈ្មោះថា Nguyen Thi Lien បានទៅរកជនល្មើស ដើម្បីធ្វើការទាមទារសំណង ក្រៅផ្លូវច្បាប់ តែខណៈពេលនោះ ការចរចាមិនបានសម្រេច ទើបធ្វើឲ្យជនល្មើស បានប្រើប្រាស់កាំបិតចាក់សម្លាប់ ម្ដាយក្មេងស្រីរងគ្រោះតែម្ដង។
ជាមួយគ្នានោះ ម្ដាយក្មេងស្រីនេះ បានស្លាប់នៅតាមផ្លូវ ខណៈពេល ដែលបញ្ជូនទៅកាន់មន្ទីរពេទ្យ រីឯជនល្មើសបានរត់គេចខ្លួន តែត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ២៣មុននេះ។
ករណីចាប់រំលោភតែងតែឃើញកើតមានឡើង សឹងតែគ្រប់ប្រទេស ដូចនេះសូមមេត្ដាប្រិយមិត្ដ យកចិត្ដទុកដាក់ និងមើលថែបងប្អូនកូនរបស់ខ្លួនផង ដើម្បីជៀសផុតពីបញ្ហានេះទាំងអស់គ្នា៕
ប្រភពពី៖ www.khmerload.com
0 comments:
Post a Comment