Breaking News
Loading...
Thursday, September 26, 2013

ចេញ​ពី​ធ្វើ​ការ​ផឹក​ស្រា​ស្រវឹង​ជិះ​ម៉ូតូ​ជ្រេ​ពេញ​ផ្លូវ​ជ្រុល ​ទៅ​បុក​ខឿន​ពុះ​ចែក​ទ្រូង​ផ្លូវ​សន្លប់​ស្តូក​ស្តឹង​


ខេត្តព្រះសីហនុ ៖ បុរសម្នាក់បានសន្លប់ ស្តូកស្តឹងនៅកណ្តាលផ្លូវ បន្ទាប់ពីបានបើកម៉ូតូទាំងស្រវឹងស្រាជោកជាំ ទៅបុកជាមួយខឿនពុះចែកទ្រូងផ្លូវ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី២៦ កញ្ញា ២០១៣ នៅត្រង់ចំណុចមុខហាង The pizza ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

តាមសាច់ញាតិបុរសរងគ្រោះ បានឲ្យដឹងថា បុរសនោះមានឈ្មោះ ស ស៊ីយ៉ាន អាយុ ៣៦ឆ្នាំ មុខរបរសន្តិសុខឯកជន បច្ចុប្បន្នស្នាក់នៅក្រុមទី៩ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ បានចេញពីធ្វើការតាំងពី ម៉ោងប្រមាណជា ៥ល្ងាច តែមិនដឹងទៅផឹកស្រានៅកន្លែងណាទេ ទើបដល់ពេលកើតហេតុទើប មានគេទូរស័ព្ទប្រាប់ទើបដឹងថា បុរសនោះ បានជួបគ្រោះថ្នាក់ ។

បើតាមសាក្សីបាននិយាយថា នៅមុនកើតហេតុគេបានឃើញ បុរសរងគ្រោះជិះម៉ូតូម្នាក់ឯងពីជើងទៅត្បូង ក្នុងល្បឿនលឿន មិនត្រឹមតែបើកលឿនទេ គឺបានបើកជ្រេគេជ្រេឯងពេញផ្លូវថែមទៀត លុះមកដល់ចំណុចកើតហេតុ ក៏បានជ្រុលចង្កូតទៅបុកខឿនពុះចែកទ្រូងផ្លូវតែម្តង ។

ក្រោយកើតហេតុ ម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ខេត្ត ឯម្ចាស់ត្រូវសាច់ញាតិដឹកទៅ សង្រ្គោះនៅមន្ទីរពេទ្យ ៕





0 comments:

Post a Comment

Quick Message
Press Esc to close
Copyright © 2013 Hotnews7 - Demo All Right Reserved