Breaking News
Loading...
Thursday, September 26, 2013

ជន​សង្ស័យ​ ២នាក់​ ឆក់​អាយ​កូម​អ្នក​កាសែត​ ពេល​គេ​ដេញ​វាយ​ភ័យ​ស្លន់​ស្លោ​​លើក​​ម៉ូតូ​អ្នក​ កាសែត​​ជិះ​គេច​ខ្លួន​ទុក​ម៉ូតូ​ខ្លួន​ឯង​ចោល​


រាជធានីភ្នំពេញ ៖ ជនសង្ស័យ ២នាក់ ជិះម៉ូតូ ១គ្រឿង ធ្វើសកម្មភាពឆក់យកអាយ កូមអ្នកកាសែតម្នាក់ រួចជិះម៉ូតូគេចខ្លួន ពេលអ្នកកាសែតដេញតាម ម៉ូតូជនសង្ស័យបានជ្រុលទៅបុក ម៉ូតូរបស់ប្រជាពលរដ្ឋ ១គ្រឿង បណ្តាលឲ្យដួល ភ្លាមៗអ្នកកាសែតចុះពីលើម៉ូតូស្រែក ផ្អើលឆោឡោឲ្យគេជួយ ស្រាប់តែជនសង្ស័យទាំង ២នាក់នោះ ភ័យស្លន់ស្លោពេក ក៏លើកម៉ូតូអ្នកកាសែតជិះរត់ទៅបាត់ ដោយបន្សល់ទុកម៉ូតូខ្លួនឯងនៅនឹងកន្លែង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២ និង ២០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ កញ្ញា ២០១៣ នៅតាមបណ្តោយមហាវិថីម៉ៅសេទុង ចំណុចមុខផ្សារឃ្លាំងរំសេវ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ បុរសជាជនសង្ស័យ ២នាក់ ជិះម៉ូតូឌ្រីមC125 ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AE-7656 ធ្វើដំណើរតាមផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ធ្វើសកម្មភាពឆក់យក អាយកូមពីអ្នកកាសែតម្នាក់ ហើយត្រូវអ្នកកាសែតរូបនោះ ជិះដេញរហូតដួលម៉ូតូភ័យស្លន់ច្រឡំ លើកម៉ូតូអ្នកកាសែតជិះគេចខ្លួនទៅវិញ ។

ដោយឡែក ម៉ូតូអ្នកកាសែតមានម៉ាកស៊ីរូស ពណ៌ខ្មៅលាយស ពាក់ស្លាកលេខ Press ។ ក្រោយកើតហេតុ ជនរងគ្រោះជាអ្នកកាសែតខាងលើបានដាក់ ពាក្យបណ្តឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមគរ ៕





0 comments:

Post a Comment

Quick Message
Press Esc to close
Copyright © 2013 Hotnews7 - Demo All Right Reserved