Breaking News
Loading...
Friday, September 27, 2013

ក្រុម​ភេ​វរ​ជន​ បាន​បាញ់ប្រហារ​ស្ថានីយ​ប៉ូលិស បណ្តាល​ឲ្យ​ប៉ូលិស​២​នាក់​ស្លាប់


​កេ​ន​យ៉ា ៖ បើតាម​ប្រភពព័ត៌មាន​ពី​ទីភ្នាក់ងារ ចិន​ស៊ិន​ហួរ បាន​ឲ្យ​ដឹងថា កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែកញ្ញា ម្សិលមិញ​នេះ ស្ថានីយ​ប៉ូលិស​មួយ​កន្លែង ស្ថិតនៅ​ខេត្ត មែន​ឌឺ​រ៉ា ភាគ​ខាងជើង​ប្រទេស​កេ​ន​យ៉ា   ត្រូវបាន​ក្រុម​ពួក​ភេរ​វជ​ន​ បើក​ការវាយប្រហារ បណ្តាល​ឲ្យ​ប៉ូលិស​២​នាក់​បាន​ស្លាប់ និង​៣​នាក់​ទៀត​រងរបួស​។​

 

​បើតាម​ការបញ្ជា​ក់រប​ស់​មន្ត្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ពួកក្រុម​ភេ​វរ​ជន​ទាំង​នោះបាន​ប្រើប្រាស់​គ្រាប់​រ៉ុក្កែត អម​ជាមួយ នឹង​គ្រាប់បែក ធ្វើការ​វាយប្រហារ បរិវេណ​ស្ថានីយ​ប៉ូលិស ក្នុង​ទីក្រុង មែន​ឌឺ​រ៉ា បណ្តាល​ឲ្យ​ប៉ូលិស​បាន​ស្លាប់​និង​រងរបួស ចំណែក​រថយន្ត​ប្រមាណ​ជាង​១០​គ្រឿង​ក៏​ទទួលរង​នូវ​ការ​ខូច​ខាត​​ផងដែរ​។​

 

​បើតាម​ការសន្និដ្ឋានរ​បស់​សមត្ថកិច្ច​ពួកក្រុម​នេះ អាចជា​ក្រុម​តែមួយ​ដែល​បានធ្វើការ​បាញ់ប្រហារ​នៅក្នុង​ផ្សារ​ទំនើប​ក្នុង​រដ្ឋធានី​ណៃ​រ៉ូ​ប៊ី ដែល​បាន​បណ្តាលឲ្យ​មនុស្ស ៦៧​នាក់​ស្លាប់ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ៕

១

 

ប្រភពពី៖​ www.watphnom-news.com

0 comments:

Post a Comment

Quick Message
Press Esc to close
Copyright © 2013 Hotnews7 - Demo All Right Reserved