Breaking News
Loading...
Thursday, September 26, 2013

សង្វៀនជល់មាន់ និងល្បែងបៀ អាប៉ោង កំពុងបើកលេង យ៉ាងគគ្រឹក គគ្រេង នៅខាងក្រោយ សាលាស៊ីម៉ាស់


-ប្រជាពលរដ្ឋ ស្នើឱ្យស្នងការ អាត់ ខែម ចុះទៅបង្ក្រាបផង

កំពង់ឆ្នាំង ៖ សង្វៀនជល់មាន់ដ៏ធំ អម ដោយល្បែងស៊ីសង ដូចជា អាប៉ាង និងបៀ ជាច្រើនវង់ ត្រូវបានគេបើកលេងយ៉ាង គគ្រឹកគគ្រេង ក្នុងរយៈពេលមួយសបា្ដហ៍ មកនេះ ដែលមានទីតាំងស្ថិតនៅជាប់មាត់ អូ ខាងក្រោយសាលាស៊ីម៉ាស់ ក្រោមដើម ឈើទាល ក្នុងឃុំស្វាយ ស្រុកសាមគ្គីមាន ជ័យ ខេត្ដកំពង់ឆ្នាំង ប៉ុន្ដែ រហូតមកដល់ថ្ងៃ នេះ ពុំទាន់មានការចុះបង្ក្រាបពីសំណាក់ អាជ្ញាធរ និងសមត្ថកិច្ចនៅឡើយទេ ។

យោងតាមប្រភពព័ត៌មាន ពីប្រជាពល រដ្ឋ ដែលដឹងពីទីតាំងសង្វៀនជល់មាន់ និង ល្បែងបៀ អាប៉ោងដ៏ធំខាងលើនេះ បានឱ្យ ដឹងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ ថា សង្វៀនជល់មាន់ និងល្បែងបៀ អាប៉ោង នេះ ទើបបើកលេងក្នុងរយៈពេល១សបា្ដហ៍ ប៉ុណ្ណោះ ដោយមួយថ្ងៃៗមានអ្នកទៅលេង ជាច្រើននាក់តាំងពីព្រឹករហូតទល់យប់ ។

បើតាមប្រជាពលរដ្ឋ ដែលដឹងពីល្បែង ស៊ីសង ទ្រង់ទ្រាយធំនេះបានបន្ដថា អ្នក បើកល្បែងខាងលើមានគ្នា ៣នាក់ បានចូល ហ៊ុនជាមួយគ្នា រួមមាន ឈ្មោះ តាឈ៊ាន់ ធ្វើ ការនៅសាលាគីមីសាស្ដ្រ ក្នុងស្រុកសាមគ្គី មានជ័យ ឈ្មោះ គា រកស៊ីកាប់ជ្រូកនៅភ្នំ ពេញ និងឈ្មោះ ពៅ មុខរបរ លក់ផ្កានៅភ្នំ ពេញ ។

បើតាមប្រជាពលរដ្ឋខាងលើ ពេលលេង ម្ដងៗគឺដាក់លុយរាប់លានរៀលឯណោះ ដូច្នេះហើយ ពួកគាត់សង្ឃឹមថា ស្នងការនគរ បាលខេត្ដកំពង់ឆ្នាំង លោកឧត្ដមសេនីយ៍ត្រី អាត់ ខែម នឹងបញ្ជា ទៅអធិការនគរបាលស្រុកសាមគ្គីមានជ័យ ចុះទៅបង្ក្រាបល្បែងស៊ីសង ទ្រង់ទ្រាយធំ នេះ ពីព្រោះបើត្រឹមសមត្ថភាពនាយនគរ បាលប៉ុស្ដិ៍ និងអាជ្ញាធរមូលដ្ឋានទំនងជាមិន អាចអនុវត្ដបានឡើយ ព្រោះតែទទួលបាន លាភសក្ការៈ ពីល្បែងស៊ីសងខាងលើនេះ ។

ប្រជាពលរដ្ឋ មានជំនឿថា ទាំងអាជ្ញា ធរ និងសមត្ថកិច្ច ក្នុងអាណត្ដិទី៥នេះនឹង លុបបំបាត់ល្បែងស៊ីសង ដើម្បីចូលរួមអនុ វត្ដគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី ៕






0 comments:

Post a Comment

Quick Message
Press Esc to close
Copyright © 2013 Hotnews7 - Demo All Right Reserved