ឃាត់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀនដ៏ ល្បីឈ្មោះប្រចាំស្រុកអូររាំងឪ និងបក្សពួក២នាក់

ខេត្តកំពង់ចាម ៖ ជនសង្ស័យជួញដូរគ្រឿងញៀន៣នាក់ ក្នុងនោះម្នាក់ជាមេខ្លោងធំ បានត្រូវនគរបាលអធិការដ្ឋានស្រុកត្បូងឃ្មុំឃាត់ខ្លួន កាលពីវេលាម៉ោង១០យប់ថ្ងៃទី២៦ កញ្ញា ២០១៣ នៅចំណុចផ្លូវបំបែកថ្នល់ទទឹង ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ។
បើតាមលោកអនុសេនីយ៍ឯកឆាយ វុទ្ឋី អធិការរងស្រុកត្បូងឃ្មុំបានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ ១-ឈ្មោះអ៊ិន បារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ២-ឈ្មោះម៉ៅ ស៊ីណា ភេទស្រី អាយុ២៧ឆ្នាំ ទាំង២នាក់ជាប្តីប្រពន្ឋមានទីលំនៅភូមិ៧៩ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ និង៣-ឈ្មោះស្រ៊ាង ម៉ាប់ ភេទប្រុស អាយុ៤១ឆ្នាំ ជាមេខ្លោងជួញដូរគ្រឿងញៀនដ៏ល្បីឈ្មោះប្រចាំស្រុកអូររាំងឪ មានទីលំនៅភូមិទួលឃ្លាំង ឃុំព្រះធាតុ ស្រុកអូររាំងឪ ។
ប្រភពបន្តថា វត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន ថ្នាំញៀន៣កញ្ចប់ធំ និង៣កញ្ចប់តូច ព្រមទាំងជញ្ចីងថ្លឹងគ្រឿងញៀនមួយ ៕
0 comments:
Post a Comment