iPad mini 2 ជំនាន់ថ្មីរបស់ Apple នឹងមានចំណុចពិសេសត្រូវបានបន្ថែមក្រៅពីមានអេក្រង់ Retina Display ហើយនោះ នឹងបំពាក់បច្ចេកវិទ្យាថ្មីចុងក្រោយដែលរួមមាន Touch ID, A7 chip, RAM 1GB។ អ្វីដែលគួរឱ្យចាប់អារម្មណ៍មិនត្រឹមតែមានពណ៌ប្រផេះ និង ប្រាក់ទេ នៅមានពណ៌មាសមួយទៀតផង។
អាន៖ iPad mini ពីរជំនាន់ទៀតបំពាក់អេក្រង់ Retina Display
យោងតាមគណនី Twitter របស់បុរសម្នាក់ដែលមានឈ្មោះ Sonny Dickson បានបង្ហោះរូបប៉ុន្មានសន្លឹករួមមានទាំង iPad 5 និង iPad mini 2 ដែលមានការកត់សំគាល់ទៅលើពណ៌ថ្មីគឺ ពណ៌មាស មិនធ្លាប់មានលើស៊េរី iPad។ យ៉ាងណាមិញ សម្រាប់អេក្រង់ iPad ជំនាន់ថ្មីទាំងពីរនេះ ពុំមានការផ្លាស់ប្ដូរទំហំឡើយ ខណៈដែលមានការរំពឹងថា នឹងបំពាក់អេក្រង់ retina display។
គណនីនេះ ថែមទាំងបានគូសបញ្ជាក់ថា Tablet ជំនាន់ថ្មីនេះ នឹងបំពាក់ A7 chip 64-bit និងប្រើ M7 motion coprocessor។ មុខងារ TouchID នឹងបំពាក់នៅលើ Pad mini 2 ផងដែរ ហើយមាន RAM 1GB ខណៈ iPad 5 មាន RAM 2GB។ នេះបើតាមការបង្ហោះ Tweet របស់ Sonny។
ទាំង iPad 5 និង iPad Mini ត្រូវរំពឹងថា នឹងបង្ហាញវត្តមាននៅអំឡុងខែតុលាក្រោយនេះ។
រង់ចាំមើលទាំងអស់គ្នា តើពិតដូចជាការអះអាងរបស់បុរសលេងបណ្ដាញទំនាក់ទំនងសង្គម Twitter ដែរឬទេ?
ចុចត្រង់នេះ ដើម្បីអានព័ត៌មានជុំវិញ iPad mini 2
តាមដានព័ត៌មានជុំវិញ iPad 5 សូម ចុចត្រង់នេះ …
0 comments:
Post a Comment