ក្លិបអ្នកមានបុណ្យ Barcelona បានត្រៀមរួចរាល់ហើយ ក្នុងការប្រមាញ់យក Adnan Januzaj ពីក្លិបបិសាចក្រហម Manchester United ពោលគឺប្រសិនបើកីឡាករវ័យ១៨ឆ្នាំរូបនេះបដិសេធមិនចុះកុងត្រាថ្មីនៅក្លិបជើងឯកអង់គ្លេសនោះទេ Barca នឹងចូលចែចូវភ្លាមតែម្ដង។
Januzaj បានចាប់ផ្ដើមរះត្រដែតឡើង ក្រោយបង្ហាញទម្រង់លេងល្អក្នុងឈុតធំរបស់ Man Utd ជាពិសេសគឺបន្ទាប់ពីស៊ុតបញ្ចូលទី២គ្រាប់ក្នុងការជាប់ជម្រើស១១នាក់ដំបូងនៅ Premier League ជាលើកទី១ កាលពីថ្ងៃសៅរ៍កន្លងទៅ (វីដេអូខាងក្រោម)។
តាមពិតទៅ Barca ធ្លាប់តាមដានការរីកចម្រើនរបស់យុវជនបែលហ្សិករូបនេះតាំងពីមិនទាន់ផ្លាស់ពី Anderlecht មកកាន់ Man Utd នាឆ្នាំ២០១១មកម្ល៉េះ។ ក្លិបជើងឯកអេស្ប៉ាញមួយនេះ ក៏បានបង្ហាញទំនុកចិត្ត និងក្ដីសង្ឃឹមថា Januzaj នឹងផ្លាស់ទៅ Nou Camp ក្រោយចប់កិច្ចសន្យា៨ខែនៅ Old Trafford។
ចាំមើលមើល៍ ថាតើ Januzaj នឹងសម្រេចចិត្តបន្តកុងត្រាថ្មីជាមួយក្រុមលោក David Moyes ឬផ្លាស់ទៅក្លិប Barcelona ឬក្លិបផ្សេងទៀត?
សូមមើលវីដេអូបង្ហាញពីទម្រង់លេងរបស់ Januzaj ពេលប៉ះ Sunderland សប្ដាហ៍មុនដូចខាងក្រោមនេះ៖
http://youtu.be/nGLKJPkxmOw
0 comments:
Post a Comment