Maria Ozawa ចង់លះបង់អាជីពជាតារាសិច

Maria Ozawa ដែលជាកំពូលតារាល្បីល្បាញបំផុតក្នុងឧស្សាហកម្មភាពយន្តសិចរបស់ ប្រទេសជប៉ុននោះ បានព្រលយពាក្យថា នាងចង់បោះបង់អាជីពជាតារាសិច ហើយចង់រស់នៅក្នុងជីវិតជាមនុស្សសាមញ្ញាម្នាក់ ព្រមទាំងមានស្វាមីមួយដ៏ល្អ ដូចគេឯងគ្រប់គ្នា។
Maria បាននិយាយដូចនេះ នៅក្នុងបទសំភាសន៍មួយធ្វើឡើង កំឡុងពេលនៃការថតភាពយន្តអាសអាភាសមួយ នៅប្រទេសថៃ។នាងបាននិយាយថា « បន្ទាប់ពីខ្ញុំបានចំណាយពេលជិត៧ឆ្នាំ កន្លងមក ហើយខ្ញុំធ្លាប់បានឆ្លងកាត់នូវរឿងរ៉ាវជាច្រើន ទាំងល្អនិងអាក្រក់ក្នុងឧស្សាហកម្មភាពយន្តសិចជប៉ុន ខ្ញុំគិតថា គួរតែដល់ពេលដែលខ្ញុំ ត្រូវរកពេលវេលាល្អមួយសំរាប់ជីវិតខ្លួនឯងវិញម្តង ។ ខ្ញុំគ្រាន់តែចង់ធ្វើជាមនុស្សសាមញ្ញាម្នាក់ មានគ្រួសារមួយដែលល្អ រស់នៅជាមួយស្វាមីនិងកូនរបស់ខ្ញុំ ដោយមិនមានភាពខ្វល់ខ្វាយអ្វីនោះឡើយ ហើយខ្ញុំក៏សង្ឃឹមថា អ្នកចាត់ការរបស់ខ្ញុំនឹងយល់ច្បាស់អំពីបញ្ហានេះ រួចអនុញ្ញាតឲ្យខ្ញុំបានសំរាកពីការងារសព្វថ្ងៃ»។
មកដល់ត្រឹមនេះ Maria បានរំលឹកពីមូលហេតុដែលនាំឲ្យនាងសំរេចចិត្តឈានជើងចូលប្រឡូកក្នុង វិស័យភាពយន្តសិចរបស់ជប៉ុនថា « មុនដំបូងខ្ញុំគ្រាន់តែជានារីធម្មតាម្នាក់ ចូលចិត្តលេងកីឡា ចំអិនម្ហូប ដើរទិញទំនិញតាមផ្សារទំនើប អានសៀវភៅ និងមានចំណង់ចំណូលចិត្តផ្សេងទៀត ដែលស្ត្រីភាគច្រើនចូលចិត្ត»។ នាងបន្តទាំងញញឹមថា «ប៉ុន្តែខ្ញុំគិតថា ខ្ញុំមានលក្ខណះខុសពីនារីដទៃ។ ព្រោះនាងខ្ញុំបានដឹងនិងស្គាល់អំពីភាពយន្តសិចនេះ តាំងពីខ្ញុំមានអាយុ១៣ ឆ្នាំមកម្ល៉េះ តាមរយះការមើលទស្សនាវដ្ដី ការនិយាយគ្នាជាមួយ នឹងមិត្តភក្កិប្រុស ស្រីរបស់ខ្ញុំ។ បន្ទាប់មកខ្ញុំក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទិដ្ធភាពដែល មាននៅក្នុងភាពយន្តនេះ ហើយក៏ចិញ្ចឹមចិត្តចូលរួមសំដែងថែមទៀតផង។ មិនយូរប៉ុន្មាននាងខ្ញុំក៏សំរេចចិត្ត ដាក់ពាក្យធ្វើជាតារាភាពយន្តសិច ក្នុងឆ្នាំ២០០៥ តែម្តង ប៉ុន្តែការចាប់ផ្តើមរបស់ខ្ញុំនេះ មិនមានសមាជិកគ្រួសារ ជាពិសេសម្តាយរបស់ខ្ញុំបានដឹងអំពីរឿងនេះឡើយ។ ខ្ញុំដឹងថា ការសំរេចចិត្តលឿនពេករបស់ខ្ញុំ ពិតជាមិនអាចទទួលយកបាននោះទេ ប៉ុន្តែដោយនេះជាបំណងប្រាថា្នរបស់ខ្ញុំចង់បានភាពល្បីល្បាញ ឆាប់រហ័ស ចង់ឲ្យបុរសគ្រប់គ្នាស្គាល់និងរំលឹកពីឈ្មោះនាងខ្ញុំគ្រប់ពេលវេលា »។
នាងបន្ថែមទៀតថា «ផលិតកម្មដែលខ្ញុំបានចាប់ផ្តើមថតឲ្យ គឺផលិតកម្មS1 ដែលជាក្រុមហ៊ុនផលិតខ្សែភាពយន្តសិចល្បីជាងគេប្រចាំប្រទេសជប៉ុន ហើយខាងក្រុមហ៊ុនតំរូវឲ្យខ្ញុំប្រើឈ្មោះMiyabi សំរាប់រឿងដំបូង។ ចាប់តាំងពីការសំដែងរបស់ខ្ញុំជាលើកដំបូង និងរហូត មកដល់ពេលបច្ចុប្បន្ននេះ នាងខ្ញុំត្រូវបានមនុស្សជាច្រើនជុំវិញពិភពលោក ស្គាល់ពីទេពកោសល្យរបស់ខ្ញុំ ហើយខ្ញុំក៏ធ្លាប់ត្រូវបានផលិតកម្មក្នុងស្រុកនិងក្រៅស្រុកជាច្រើន ជុំវិញតំបន់អាស៊ី ទាក់ទងឲ្យទៅធ្វើជាតួសំដែងក្នុងភាពយន្តសិចខា្នតធំល្បីៗរបស់គេជា ហូរហែ»។
គួរបញ្ជាក់ថា Maira Ozawa គឺជាកំពូលតារាសំដែងក្នុងភាពយន្តសិចរបស់ជប៉ុន ដ៏ល្បីល្បាញបំផុតមួយរូបនាប៉ុន្មានឆ្នាំចុងក្រោយនេះ។ នាងកើតនៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៨៦ ។នាងកើតនៅកោះHokkaido ប្រទេសជប៉ុន មានម្តាយជាជនជាតិជប៉ុន និងឪពុកជាជនជាតិកាណាដា។ មុនពេលនាងឈានជើងចូលប្រឡូកក្នុងវិស័យភាពយន្តសិចជប៉ុន Ozawa ធ្លាប់បានសិក្សានៅសាលាអន្តរជាតិហុកកៃដូ។ មិនតែប៉ុណ្ណោះ នាងគឺជាសិស្សដ៏ឆ្នើមម្នាក់ ដែលអាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អថែមទៀតផង។
ទោះបីជានាងទទួលបាននូវការទទួលស្គាល់ជាតារាភាពយន្តអាសអាភាសដ៏ ល្បីល្បាញយ៉ាងណាក៏ដោយ ក៏នាងត្រូវបានម្តាយនាងបណ្តេញចេញពីផ្ទះផងដែរ ដោយសារតែក្រុមគ្រួសារនាងមិនពេញចិត្តទៅនឹងការសំរេចចិត្តដ៏ឆ្កួត លីលាររបស់នាង។ ចាប់តាំងពីពេល នោះមក Ozawa ក៏រស់នៅតែម្នាក់ឯងដាច់ឆ្ងាយពីគ្រួសារជាទីស្រលាញ់ ហើយចាប់អាជីពជាតារាភាពយន្តសិចដ៏ឆ្នើម ហើយមានកេរ្តិ៍ល្បីសុះសាយពេញទ្វីបអាស៊ីរហូតមកដល់បច្ចុប្បន្ននេះ តែម្តង៕

ប្រភពពី៖ www.readkhmer.com
0 comments:
Post a Comment