Breaking News
Loading...
Tuesday, October 15, 2013

យុវជនពីរនាក់ ស្រលាញ់ភេទ ដូចគ្នា ខឹងសាច់ញាតិ ហាមឃាត់ ប៉ងធ្វើអត្តឃាត តែមិនបានសម្រេច


ភ្នំពេញ៖ យុវជនពីរនាក់ បានយកខ្សែភ្លើងចងធ្វើអត្តឃាត សម្លាប់ខ្លួនឯង ព្រោះតែពួកគេ ទាំងពីរនាក់ ស្រលាញ់ ភេទដូចគ្នា តែត្រូវ សាច់ញាតិ ហាមឃាត់ និងបំបែកបំបាក់ មិនឲ្យជួបគ្នា ទើបពួកគេតូចចិតគិតខ្លី ចង់ សម្លាប់ខ្លួនឯងបែបនេះ ។ ហេតុការណ៍នេះ បានធ្វើឲ្យមានការ ភ្ញាក់ផ្អើល ដល់អ្នកជិតខាង និងសមត្ថកិច្ច កាលពីវេលាម៉ោង ៩និង៤០នាទី ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣ នៅចំណុចបន្ទប់ នៃផ្ទះជួល មួយកន្លែង ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។

យុវជនពីរនាក់ ស្រលាញ់ភេទដូចគ្នា ខាងលើនេះ ទី១ឈ្មោះ កែម ពៅ អាយុ២៤ឆ្នាំ មានស្រុកកំណើត នៅភូមិកំពង់ហ្លួង ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល និងទី២ឈ្មោះ ខាន់ ស្រស់ អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិប្រស្រែ ឃុំសំឡាយ ស្រុកអង្គរជុំ ខេត្តកំពត។

បើតាមម្ចាស់ផ្ទះជួលខាងលើ បានឲ្យដឹងថា នៅពេលកើតហេតុនោះ គឺមានប្អូនប្រុស ជីដូនមួយ របស់ ឈ្មោះកែម ពៅ ដើរតួជា (ប្តី) បានមកយកកែម ពៅ ទៅស្រុកកំណើត តែឈ្មោះខាន់ ស្រស់ ដែលដើរតួ(ជាប្រពន្ធ)ថា បើចង់យកទៅសួរ (ប្តី) របស់គេសិន ។ ក្រោយមកឈ្មោះកែមពៅ អន់ចិត្តនិង សាច់ញាតិ ឈ្មោះ ខាន់ ស្រស់ ដែលតាមបំបែកបំបាក់ ស្នេហាររបស់ខ្លួន ក៏សម្រេច ចិត្តយកខ្សែ ភ្លើងចងកសម្លាប់ ខ្លួនឯង តែសំណាងល្អខ្សែភ្លើងនោះបានដាច់ បណ្តាលឲ្យធ្លាក់ផ្កាប់មុខខ្លួនឯងលាន់ប្រាវ ត្រូវបានប្រជា ពលរដ្ឋ នាំគ្នាចូលមកមើលពេញក្នុងបន្ទប់ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកអន្តរាគមន៍ សម្របសម្រួល និងណែនាំយុវជនខាងលើនេះ កុំឲ្យគិតខ្លីតទៅទៀត មានរឿងអី ត្រូវដោះស្រាយ និងនិយាយគ្នាក្នុងគ្រួសារឯងស្ងាត់ៗទៅ៕







0 comments:

Post a Comment

Quick Message
Press Esc to close
Copyright © 2013 Hotnews7 - Demo All Right Reserved