Breaking News
Loading...
Monday, October 14, 2013

ក្មេងស្រី អាយុ ១០ឆ្នាំ ត្រូវបានបង្ខំឲ្យរៀបការ ពីសំណាក់ឪពុកបង្កើតរបស់ខ្លួន


កាលពីពេលកន្លងទៅនេះ ក្មេងស្រីសូដង់អាយុ ១០ឆ្នាំម្នាក់ ត្រូវបានឪពុករបស់ខ្លួន បង្ខំឲ្យរៀបការ ដែលរឿងរ៉ាវទាំងនេះ បានបែកធ្លាយតាមរយៈសាលារៀន ដែលក្មេងស្រីនេះរៀនទៅវិញ។

តាមរយៈថ្នាក់ដឹកនាំសាលា នៅភាគខាងត្បូងខេត្ដ Jazan នៃ Saudi Arabia បានឲ្យដឹងថា អ្នកស្រីបានផ្ញើលិខិតមួយច្បាប់ ទៅកាន់ស្ថានីយ៍ប៉ូលីស ដែលនិយាយរៀបរាប់ទៅនឹង ការបង្ខំក្មេងស្រីមិនគ្រប់អាយុឲ្យរៀបការ។ ដោយនៅក្នុងនោះ អ្នកស្រីក៏បាននិយាយប្រាប់ ទៅកាន់សារព័ត៌មាន Sabq daily ថា មូលហេតុដែលធ្វើឲ្យ អ្នកស្រីដឹងហេតុការណ៍ទាំងនេះ ដោយសារតែអ្នកស្រី បានកត់សំគាល់ថា ក្មេងស្រីនេះធ្លាក់ខ្លួនឈឺ ដោយជាមួយគ្នានោះ ក្មេងស្រីនេះក៏ប្រាប់អ្នកស្រីថា នាងខ្លួនត្រូវបានឪពុករបស់ខ្លួនបង្ខំឲ្យរៀបការផងដែរ។  

យ៉ាងណាមិញ ក្រោយពីទទួលបានលិខិតនេះ ពីថ្នាក់ដឹកនាំសាលារួចមក ប៉ូលីសម្នាក់ដែលជាអ្នករាយការណ៍ និងមានឈ្មោះថា Colonel Awad Al Qahtani បាននិយាយថា ឪពុកក្មេងស្រីនេះ បានប្រាប់ក្រុមប៉ូលីសថា ការពិតក្មេងស្រីនេះ មានអាយុ ច្រើនជាង១០ឆ្នាំ ហើយនាងគ្រាន់តែចូលរៀនយឺតបន្ដិចតែប៉ុណ្ណោះ ដូចនេះហើយ ទើបខាងសាលាយល់ថា នាងមានអាយុត្រឹមតែ ១០ឆ្នាំនោះ។

ទោះជាយ៉ាងណា តាមរបាយការណ៍ដែលចេញពីប៉ូលីសនេះ មិនមានការបញ្ជាក់ឬលំអិតទៅ លើករណីក្មេងស្រីនេះនោះទេ។

តាមការអង្កេតបានឲ្យដឹងថា នៅក្នុង Saudi Arabia មានក្មេងស្រីជាច្រើន ដែលមិនទាន់គ្រប់អាយុ ត្រូវបានឪពុកម្ដាយបង្ខិតបង្ខំឲ្យរៀបការ ដែលនេះមិនមែនករណីទីមួយនោះទេ។ ជាក់ស្ដែងណាស់ សកម្មភាពទាំងនេះគឺជា ការរំលោភបំពានទៅលើសិទ្ធកុមារ ចុះប្រិយមិត្ដវិញ យល់យ៉ាងណា ចំពោះរឿងរ៉ាវទាំងនេះ?

រូបភាពតំណាង 



ប្រភពពី អ៊ីមីរ៉េត

 

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Quick Message
Press Esc to close
Copyright © 2013 Hotnews7 - Demo All Right Reserved