ក្រុមញញួរធំ West Ham United តែងតែបង់លុយឱ្យក្រុមបិសាចក្រហម Manchester United ចំនួន២៥.០០០ផោន (៤ម៉ឺនដុល្លារអាមេរិក) រាល់ពេលដែលពួកគេដាក់ខ្សែបម្រើ Ravel Morrison ចូលលេងក្នុងឈុតធំរបស់ក្លិប។
អត្ថបទ៖ Sir Alex នៅតែសរសើរ Man City
ប្រិយមិត្តមួយចំនួនប្រហែលជាឆ្ងល់ហើយថាគ្រាន់តែដាក់កីឡាកររបស់ខ្លួនចូលលេង ម៉េចក៏ចាំបាច់បង់ថ្លៃឈ្នួលឱ្យក្រុមដទៃទៀត? តាមពិតទៅ មូលហេតុគឺ ក្រុមញញួរធំបានទិញខ្សែបម្រើសញ្ជាតិអង់គ្លេសវ័យ២០ឆ្នាំរូបនេះពីក្រុមបិសាចក្រហមកាលពីខែមករាឆ្នាំ២០១២ ក្នុងតម្លៃខ្លួន៦៥០.០០០ផោន ស្មើនឹង១លាន៣ម៉ឺនដុល្លារអាមេរិក។ ហើយក្នុងកិច្ចព្រមព្រៀងរវាងក្លិបនិងក្លិបដែលក្រុមលោក Sam Allardyce យល់ព្រមជាមួយក្រុមជើងឯកលីកកំពូលអង់គ្លេស២០សម័យនោះមានបញ្ចូលលក្ខខណ្ឌដែលតម្រូវឱ្យក្លិបនៅភាគខាងកើតទីក្រុងឡុងដុងបង់៤ម៉ឺនដុល្លារផ្សេងទៀតដល់ក្រុមបិសាចក្រហមរាល់ពេល Ravel ចូលលេង។
អត្ថបទ៖ កីឡាករ៦នាក់ដែលផ្ទេរក្នុងតម្លៃខ្លួនខ្ពស់ហួសសមត្ថភាព
Ravel Morrison (ឆ្វេង)
ប៉ុន្តែ ក្នុងរដូវកាលមុន អតីតយុវជនរបស់ក្រុមបិសាចក្រហមដែលជាសមាជិកជម្រើសជាតិ U21 អង់គ្លេស ម្នាក់នេះ មិនបានលេងឱ្យក្រុមម្ចាស់កីឡដ្ឋាន Upton Park ឡើយ ត្បិតក្រុមនេះឱ្យ Birmingham City ខ្ចីជើង។ ទើបតែក្នុងរដូវកាលថ្មីនេះ Ravel ទទួលបានការទុកចិត្តពីអ្នកចាត់ការ Allardyce ឱ្យចូលលេងបាន៨លើកហើយ មានន័យថាក្រុមបិសាចក្រហមទទួលបានចំណូលពីរសែនផោន (៣២០.០០០ដុល្លារអាមេរិក) ពីការបង្ហាញខ្លួនរបស់គេក្នុងការប្រកួតរបស់ក្រុមញញួរធំមកទល់ពេលនេះ។
អត្ថបទ៖ ឃើញម៉ូដសក់ Benzema ធ្វើឲ្យនឹកឃើញដល់ម៉ូដសក់កីឡាករប្លែកៗផ្សេងទៀត
ក្នុងកិច្ចព្រមព្រៀងទិញដូរកីឡាករនៅអឺរ៉ុប មានលក្ខខណ្ឌច្រើនប្រភេទផ្សេងៗគ្នាអាស្រ័យតាមការចរចា។ កិច្ចព្រមព្រៀងខ្លះគ្រាន់តែបង់តម្លៃខ្លួនហើយគឺហើយតែម្ដង ប៉ុន្តែកិច្ចសន្យាខ្លះលក្ខខណ្ឌច្រើននិងមានភាពស្មុគស្មាញច្រើនជាងនេះ៕
0 comments:
Post a Comment