Breaking News
Loading...
Monday, October 14, 2013

វីដេអូ៖ ចោរប្រដាប់អាវុធ ជិះកៀរ ភ្ជង់ប្លន់យកម៉ូតូអ្នកដំណើរ ត្រូវប៉ូលីស បាញ់ដួលនៅនឹងកន្លែង!


កាលពីពេលថ្មីៗនេះ មានវីដេអូឃ្លីបដ៏គួរឲ្យតក់ស្លុតមួយ ត្រូវបានបង្ហោះចែកចាយ ដែលបង្ហាញពីសកម្មភាព ចោរប្រដាប់អាវុធ ធ្វើការភ្ជង់ប្លន់ម៉ូតូ របស់អ្នកដំណើរ ដែលកំពុងតែជិះ នៅតាមដងផ្លូវ ស្រស់ៗតែម្តង។

វីដេអូឃ្លីបនេះ ថតបានដោយកាមេរ៉ា បំពាក់នៅនឹងមួកសុវត្ថិភាព របស់បុរសជាម្ចាស់ម៉ូតូ។ ខណៈពេលដែល រូបគាត់កំពុងតែជិះសុខៗ ស្រាប់តែមានចោរមួយក្រុម មានគ្នា២នាក់ បានជិះម៉ូតូមកកៀរផ្តួល ម៉ូតូរបស់បុរសរងគ្រោះ អោយដួលទៅនឹងដី រួចហើយ ក៏បាន យកកាំភ្លើងភ្ជង់ ដើម្បីគំរាមយកសោរម៉ូតូ ហើយបំរុងនឹងជិះចេញទៅហើយនោះ ស្រាប់តែត្រូវបានប៉ូលីសម្នាក់ ដែលកំពុងស្ថិតនៅ កន្លែងកើតហេតុផ្ទាល់ ក៏បានដកកាំភ្លើង បាញ់បង្រ្កាបចោរម្នាក់ បានសំរេច រីឯគ្នីគ្នារបស់ក្រុមចោរម្នាក់ទៀត បានប្រញាប់ប្រញាល់ ជិះគេចខ្លួន ទាំងតក់ក្រហល់ចេញបាត់ទៅ៕ ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូឃ្លីប ខាងក្រោមទាំងអស់គ្នា៖


តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Quick Message
Press Esc to close
Copyright © 2013 Hotnews7 - Demo All Right Reserved