Breaking News
Loading...
Sunday, October 13, 2013

ប្រើមេសោរចាក់ខោមិត្ដស្រីវ័យក្មេង ដោយសារខ្លាចនាងទៅ រួមគ្រែជាមួយនឹងប្រុសថ្មី


បុរសម្នាក់ ត្រូវបានប៉ូលីសឃាត់ខ្លួន ក្រោយពីជាប់ទាក់ទង ទៅនឹងការចាក់សោរខោមិត្ដស្រីរបស់ខ្លួន ដោយសារតែខ្លាចនាងលួចមានប្រុសថ្មី ខណៈពេលដែលខ្លួនពុំនៅក្បែរ។

តាមរបាយការណ៍របស់ប៉ូលីសមិចស៊ីកូ បានឲ្យដឹងថា នារីម្នាក់ ដែលមានអាយុ ២៥ឆ្នាំ បានមកកាន់ស្ថានីយ៍ប៉ូលីស ក្រោយពីនាងមិនអាចធ្វើការបត់ជើង បានជាច្រើនម៉ោងនោះ។ ជាមួយគ្នានោះ នាងបាននិយាយទៅកាន់ ប៉ូលីសថា មិត្ដប្រុសរបស់នាង ដែលមានអាយុ ៤០ឆ្នាំជាង បានចាក់សោរខោនាង ជាច្រើនឆ្នាំមកហើយ ដោយសារតែខ្លាចនាងទៅ រួមភេទជាមួយនឹង មនុស្សប្រុសដទៃទៀត ហើយនាងក៏បាននិយាយបន្ថែមថា នាងមិនចង់កាត់ខោនេះចេញនោះទេ ដោយសារតែនាងខ្លាចមានបញ្ហាបន្ថែមជាមួយនឹង សង្សាររបស់ខ្លួនទៀត ទើបនាងមកកាន់ស្ថានីយ៍ប៉ូលីសតែម្ដង។

ក្រោយពីប៉ូលីសធ្វើការចាប់ខ្លួន បុរសជាមិត្ដប្រុសនេះក៏ព្រមប្រគល់សោរ មកប៉ូលីសផងដែរ ដែលនាងជាជនរងគ្រោះ និងជាមិត្ដស្រីនេះមិនបានប្ដឹងផ្ដល់អ្វីនោះទេ ហើយបុរសនេះក៏ត្រូវបានដោះលែង ក្រោយពីជាប់ទាក់ទងនឹងបទល្មើសមជ្ឈឹមនេះ តែបុរសនេះផ្ទាល់ក៏ត្រូវចុះកិច្ចសន្យាថា នឹងឈប់ចាក់សោរមិត្ដស្រី ឬបំពានរាងកាយទៀតផងដែរ។ 

តើប្រិយមិត្ដយល់យ៉ាងណា ដែលមនុស្សប្រុសម្នាក់ បែរជាមានចិត្ដចម្លែក និងប្លែកបែបនេះទៅវិញ?



0 comments:

Post a Comment

Quick Message
Press Esc to close
Copyright © 2013 Hotnews7 - Demo All Right Reserved