យី! ទឹកកាមមានសមាធាតុទប់ស្កាត់ភាពចាស់..?

របកគំហើញថ្មីៗ ត្រូវបានអ្នកវិទ្យាស្រ្ត ទាំងផ្នែកសម្ភារៈ និងសុខភាពប្រកាសចេញជាបន្តបន្ទាប់ក្រោយពេលពួកបានធ្វើការសិក្សាស្រាវជ្រាវចេញជាលទ្ធផលមក ក្នុងនោះសម្រស់ក៏ជាផ្នែកមួយនៃរបកគំហើញថ្មីនេះដែរ។
តាមការចុះផ្សាយរបស់គេហទំព័រ សុខភាព ក្នុងស្រុកបានឲ្យដឹងថា ទឹកកាមមានសមភាសធាតុទប់ស្កាត់ភាពចាស់បាន នេះបើតាមការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ត។ ថ្ងៃនេះ គេហទំព័រយើងខ្ញុំ សូមធ្វើការដកស្រង់យកអត្ថបទនោះមកធ្វើការចុះផ្សាយដូចខាងក្រោម៖
យើងទាំងអស់គ្នាសុទ្ធតែស្ថិតក្នុងពូជសាស្ត្រមួយដែលមានស្បែកដ៏ ស្រស់ស្អាត ដែលមិនមានបង្ហាញនូវរោគសញ្ញានៃការចាស់ទៅតាមអាយុ ព្រមទាំងអាចបន្តបាននូវភាពស្រស់ស្អាតនេះទៅមុខទៀតទោះបីជាមានអាយុ កាន់តែច្រើនក៏ដោយ។ ដើម្បីបន្ថែមនូវប្រសិទ្ធភាពដល់ការទប់ស្កាត់ភាពចាស់ជាងវិញនេះបាន ឥឡូវនេះអ្នកនឹងអាចទទួលផលិតផលដែលមានក្នុងផ្ទះស្រាប់តែម្តងនោះគឺ ទឹកកាម។ មែនហើយ បើយោងទៅតាមការស្រាវជ្រាវថ្មីមួយបានអោយដឹងថា ទឹកកាមមានសមាសធាតុទប់ស្កាត់ភាពចាស់ ហើយស្ត្រីដែលលេបទឹកកាមមានឱកាសកាន់តែច្រើនក្នុងការថែរក្សាសុខភាព ស្បែកកាន់តែល្អជាងមុន។ តាមពិត បើយោងទៅតាមសេចក្តីរាយការណ៍ទាក់ទងនឹងការលេបទឹកកាម វាក៏ជួយបង្កើនប្រព័ន្ធភាពស៊ាំ ព្រមទាំងធ្វើអោយស្ត្រីមានសុខភាពល្អដែរ។
ការស្រាវជ្រាវមិនធម្មតាមួយនេះដឹកនាំដោយ ក្លីហ្វត ជេ ផុនសុនប៊ី (Clifford J. Ponsonby) អ្នកឯកទេសខាងចិត្តសាស្ត្រមកពី State University of Washington។ ការសិក្សារបស់គាត់នេះធ្វើឡើងដើម្បីស្វែងរកមូលហេតុដែលធ្វើអោយស្បែក មនុស្សស្រីស្រស់ស្អាតឥតខ្ចោះនៅពេលប្រៀបធៀបនឹងស្ត្រីផ្សេងៗទៀត។ ការសិក្សានេះចំណាយពេលជាង ៤៥ឆ្នាំ ហើយស្ត្រីដែលចូលរួមមានចំនួន ៧៥៣នាក់ ព្រមទាំងស្រីរកស៊ីផ្លូវភេទនៅតំបន់អ៊ឺរ៉ុបផងដែរ។
ក្នុងពេលកំពុងសិក្សា គេរកឃើញថា ស្ត្រីដែលលេបទឹកកាម និងរួមភេទដោយមិនប្រើស្រោមអនាម័យជាញឹកញាប់មានឱកាសរស់នៅប្រកបដោយ សុខភាពល្អ ជាមួយនឹងស្បែកស្រស់ស្អាតកាន់តែច្រើន។ ស្ត្រីទាំងអស់នេះអាចញ៉ាំអាហារមានជាតិខ្លាញ់ដោយមិនបាច់តម ប៉ុន្តែមិនឡើងទម្ងន់ទេ។ តាមពិត ការលេបទឹកកាមដែលចេញពេលរួមភេទតាមមាត់ ឬទ្វារមាស ត្រូវបានគេដឹងថា ជួយបង្កើនភាពរស់រានមានជីវិតរបស់មនុស្សស្រីរហូតដល់ ៣៥ភាគរយឯណោះ។
សមាធាតុទប់ស្កាត់ភាពចាស់ដ៏អស្ចារ្យរបស់ទឹកកាមកំពុងតែក្លាយទៅជា រឿងពិតហើយ ព្រោះវាផ្ទុកទៅដោយអ័រម៉ូនជាច្រើនដូចជា Testosterone, Prolactin, Prostaglandin និង Oestrogen។ អ័រម៉ូនទាំងអស់នេះបង្កើនយ៉ាងរហ័សចំពោះដំណើរការធ្វើអោយស្បែកក្មេង ជាងវ័យ ព្រមទាំងអាចអោយរាងកាយថែរក្សាស្បែកនោះអោយនៅសុខភាពល្អទៀត។
ទោះបីជាការស្រាវជ្រាវមួយនេះត្រូវបានចុះផ្សាយក្នុងចំណងជើង “មូលហេតុដែលស្ត្រីត្រូវការទឹកកាម” ក៏ដោយ ក៏ប្រធានស្រាវជ្រាវ ផុនសុនប៊ី នៅតែមានគំនិតទទូចចង់អោយមានការសិក្សាដែលមានមនុស្សចូលរួមក្នុង ទ្រង់ទ្រាយធំទៀតដែរហើយធ្វើការផ្ទៀងផ្ទាត់អោយបានត្រឹមត្រូវបំផុត ចំពោះអំណះអំណាងនេះ៕
លោកអ្នកអាចនឹងស្វែងយល់កាន់តែច្រើន ក្រោយពេលបានមើលអត្ថបទស្រាវជ្រាវមួយនេះ តែរាល់ការអនុវត្ត ត្រូវតែមានអ្នកពិគ្រោះ ផ្តល់ប្រឹក្សាជាពិសេសគ្រូពេទ្យជំនាញ ដើម្បីជៀសវាងការខុសឆ្គង៕
--------
អត្ថបទយោង៖ ទឹកកាមមានសមាធាតុទប់ស្កាត់ភាពចាស់តាមការស្រាវជ្រាវ

ប្រភពពី៖ www.neavea.com
0 comments:
Post a Comment