Breaking News
Loading...
Monday, October 7, 2013

យូ​រី ខឹង​គេ​ថា ដាក់ឈ្មោះ និង​យក​ស្ទីល តាម​តារា​បរទេស​


ប្រភព៖ CEN

ភ្នំពេញ: ទស្សនិកជន​តែ​តែង​ឃើញ​ការសម្តែង និង​ស្ទីល​ថតរូប​ប្លែកៗ​របស់ កញ្ញា យូ​រី មានឈ្មោះ​ដើម​ថា សេន យូ​រី ជា​អតីត​តារាចម្រៀង​របស់​ផលិតកម្ម Rock ដែល​ទើប​មកឈរ​ជើង​នៅ​ផលិតកម្ម សាន់​ដេ ហើយ​កំពុង​រង​ការ​រិះគន់ថា លួច​ចម្លង​ស្ទីល​ពី​តារា​បរទេស ភាគច្រើន​។​

​បន្ទាប់ពី​មាន​ទស្សនា​វ​ដ្តី​ក្នុងស្រុក​មួយ បាន​សរសេរ​រិៈ​គន់​ថា តារាចម្រៀង​វ័យក្មេង កញ្ញា យូ​រី ជាតា​រា​កូ​ពី​ស្ទីល​ស្លៀកពាក់ និង​ឈ្មោះ​ពី​តារាចម្រៀង​កូរ៉េ កាលពីពេល​ថ្មីៗ​នេះ បានធ្វើឱ្យ​ស្រី​ស្រស់​រូបនេះ​ខឹងសម្បា​យ៉ាងខ្លាំង ហើយ​នាង​សំណូមពរ​ថា សូមអ្នក​សារព័ត៌មាន និង​ទស្សនិកជន កុំ​យល់​ចំ​ឡំ​ថា នាង​ជាតា​រា​ចំលង​ស្ទីល និង​ឈ្មោះ​ពី​តារា​កូរ៉េ​អី​។​

​តារា​ដែល​កំពុងមាន​ទឹកមាត់​លេប យូ​រី បន្តថា រឿងនេះ នាង​មិនអាច​ទទួលយក​បានទេ ព្រោះ​ឈ្មោះ យូ​រី ឪពុកម្តាយ​របស់​នាង បានដាក់​ឱ្យ​នាង​តាំងពី​នាង​កើតមក​ម្លេះ​។ ដូច្នេះហើយ​បើ​ថា នាង​យកឈ្មោះ​គេ​មក​ប្រើ ដើម្បី​ចាប់យក​ភាព​ល្បី​នោះ វា​ហាក់​មិនត្រូវ​ទាល់តែសោះ សម្រាប់​នាង​ខ្លាំងណាស់​។

​ទន្ទឹមនឹង​នោះដែរ នាង​និយាយ​ពី​ការ​ស្លៀកពាក់​ថា សម្លៀកបំពាក់ ដែល​ស្លៀក​ភាគច្រើន គឺ​ទិញ​មកពីផ្សារ និយាយ​រួម​សម្លៀកបំពាក់ ពេញនិយម​លើ​ទីផ្សារ ដែល​អ្នក​ឆ្នៃ​ម៉ូដ​បរទេស​បានធ្វើ​ឡើង​សម្រាប់​ទីផ្សារ​ទូទាំង​ពិភពលោក​។ មានន័យថា តារា​ជាច្រើន​ប្រទេស​ក៏​គេ ស្លៀកពាក់​ដែរ​ឲ្យ តែ​ត្រូវចិត្ត និង​សម​រូបរាង​របស់គេ​។ បើ​និយាយថា នាង​យក​ស្ទីល​តារា​កូរ៉េ​នោះ​វា​មិនត្រូវ​ទេ​ហើយក៏​សូម​សំណូមពរ ឈប់​រិៈ​គន់​នាង​ពី​ចំណុច​នេះ​ទៀត​ទៅ​។​

​សូមបញ្ជាក់ថា បន្ទាប់ពី​តារាចម្រៀង​វ័យក្មេង កញ្ញា យូ​រី ចូលមកក្នុង​ផលិតកម្ម​សាន់​ដេ រួចមក នាង​ត្រូវបាន​គេ​មើលឃើញថា សន្ទុះ​ប្រជាប្រិយភាព​ហាក់ដូច ជា​កើនឡើង​ស្រឺ​តៗ ដូច​ទឹកជំនន់​តែម្តង​។

​មិន​ត្រឹមតែ​ជា​តារា​សម្តែង​នោះទេ នាង​ក៏មាន​ថត​ស្ប៉ត​ពាណិជ្ជកម្ម ជាច្រើន​ដែរ​។ នៅ​ផលិតកម្ម​ចម្រៀង សាន់​ដេ បាន​ជាង ១​ឆ្នាំ អតីត​តារាចម្រៀង​រ៉ុ​ក យូ​រី ហាក់​លេចធ្លោ​យ៉ាងខ្លាំង នៅ​មួយរយៈ​ចុងក្រោយ​នេះ​ផងដែរ​៕​

Ury_Khmer_Star_Movie_CEN_07_10_13-(1)
ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Quick Message
Press Esc to close
Copyright © 2013 Hotnews7 - Demo All Right Reserved