ទាល់តែថើបមួយខ្សឺតទើបបានសញ្ញាប័ត្របញ្ចប់ការសិក្សា

រូបភាព៦សន្លឹកដែលត្រូវបានលេចធ្លាយពេញបណ្ដាញអ៊ីនធឺណិត ក្រោយថ្ងៃទទួលសញ្ញាប័ត្របញ្ចប់ការសិក្សានៅវិទ្យាល័យមួយក្នុងប្រទេសចិន។ រូបភាពទាំងនោះបង្ហាញពីលោកគ្រូម្នាក់បានឱនថើប និងត្រូវបានសិស្សស្រីៗថើបពេលដែលពួកគេមកទទួលសញ្ញាប័ត្រ។
>> ចុចនៅទីនេះដើម្បីមើល និស្សិតប្រុសស្រីស្រាតរៀនប្រឆាំងច្បាប់ស្លៀកពាក់(វីដេអូ)
ពួកសិស្សស្រីៗដែលមាននៅក្នុងរូបទាំងនោះបានលួចបង្ហើបប្រាប់សារព័ត៌មានថា លោកគ្រូរូបនោះបានប្រាប់ពួកនាងយ៉ាងម៉ឺងម៉ាត់ថា ប្រសិនបើពួកនាងចង់បានសញ្ញាប័ត្រទាល់តែឲ្យគាត់ថើប ឬថើបគាត់មួយខ្សឺតទើបបាន។
ការធ្វើបែបនេះ ទំនងជាលោកគ្រូគិតថាវាជារឿងធម្មតា តែមានការរិះគន់យ៉ាងចាស់ដៃពីអ្នកប្រើប្រាស់បណ្ដាញសង្គមដែលបានឃើញទង្វើមិនគប្បីនេះ៕
0 comments:
Post a Comment